ស្រ្តីជនជាតិរុស្សីម្នាក់ឈ្មោះ អ៊ូហ្គា (Olga Kostina) បានតុបតែងផ្ទះឈើធម្មតា របស់គាត់ជាមួយនឹងទេពកោសល្យសិល្បៈ ដោយប្រើគម្របដបចំនួនជាង ៣០,០០០គម្រប។

តំបន់ Siberian Taiga ជាតំបន់មួយក្នុងចំណោមតំបន់ ជីវចម្រុះស្រស់ស្អាតជាងគេ លើពិភពលោក ប៉ុន្តែទីនេះវាមានដង់ស៊ីតេប្រជាជនតែ ៣នាក់ក្នុងមួយគីឡូម៉ែត្រការេ៉តែប៉ុណ្ណោះ ដែលមើលទៅដូចជាឯកោណាស់។

ប៉ុន្ដែស្រ្តីម្នាក់ដែលរស់ក្នុងតំបន់ជនបទមួយ នៅឯចុងតំបន់ Siberian Taiga បានរកនឹកឃើញនូវវិធីបំបាត់ការអផ្សុក ដើម្បីកែរកំសាន្ត នៅពេលដែលគ្មាននរណាម្នាក់មកជជែកលេងជាមួយ។ អ្នកស្រី អ៊ូហ្គា បានចាប់ផ្តើមប្រមូលគម្របដបជ័រ គ្រប់ប្រភេទពីដបទឹកសុទ្ធ ហើយនៅពេលដែលនាងគិតថា នាងមានវាគ្រប់គ្រាន់ហើយ នាងក៏ចាប់ផ្តើមប្រើវាដើម្បីតុបតែង ជញ្ជាំងផ្ទះឈើរបស់នាង នៅក្នុងភូមិ Kamarchaga។ រូបភាពដែលគ្របដណ្តប់ផ្ទះរបស់នាង គឺយកគំរូតាមការ រចនាម៉ូតនៃការត្បាញលក្ខណៈប្រពៃណី និងយកតាមរូបសត្វមានជីវិតមួយចំនួន នៅក្នុងព្រៃជិតផ្ទះរបស់នាង។ អ្នកចូលនិវត្តន៍ជនជាតិរុស្សីម្នាក់នេះ ដាក់គម្របទាំងអស់ដើម្បីតុបតែងដោយ ប្រើដៃរបស់នាងផ្ទាល់ ដែកគោល និងញញូរដើម្បីដំវា អោយជាប់បានយូរ។ បច្ចុប្បន្ននេះគឺនាងបានប្រើគម្របដបអស់ ប្រហែលជាង ៣០,០០០គម្របដបមកហើយ។ នាងនឹងបន្តធ្វើបែបនេះ ទៀតរហូតដល់ផ្ទះរបស់នាងគឺគ្របដណ្តប់ទៅដោយពណ៍ចម្រុះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះគំនិតច្នៃប្រឌិតរបស់គាត់? សូមទស្សនារូបភាពខាងក្រោយ៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]