អាមេរិក៖ ភ្នាក់ងារស្រាវជ្រាវគម្រោងការពារកម្រិតខ្ពស់ ឬ DARPA បានច្នៃប្រឌិតកង់ឡានប្រភេទថ្មីមួយ ដែលជួយឲ្យយាន្តយន្តទាហានផ្សេងៗអាចបើកបរលើដងផ្លូវដែលមានសភាពមិនល្អបាន។

វាជាផ្នែកមួយនៃកម្មវិធី Ground X-Vehicle Technologies ឬ GXV-T ដែលជាកម្មវិធីមួយដែលបានបង្កើតឡើងដើម្បីស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយបង្កើនសមត្ថភាពយានយន្តទាហានបាន។ បច្ចេកវិទ្យាកង់ឡានថ្មីនេះ ត្រូវបានគេដាក់ឈ្មោះថា Reconfigurable Wheel-Track ឬ RWT។ កង់ឡានប្រភេទថ្មីនេះអាចប្រែរាងកាយកង់ឡានឲ្យទៅជារាងត្រីកោណ និងត្រលប់ទៅជាមូលវិញស្របពេលដែលគេកំពុងធ្វើដំណើរបាន។ 

កង់ឡានថ្មី

គេមិនទាន់បានបង្ហាញពីកាលបរិច្ឆេទពិតប្រាកដណាមួយ ដែលគេនឹងដាក់ប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះនោះទេ ក៏ប៉ុន្តែគេជឿជាក់ថា កង់ឡានប្រភេទថ្មីនេះនឹងអាចជួយបង្កើនសមត្ថភាពរថយន្ត Humvee បានមួយកម្រិតធំ។ គេក៏នឹងបំពាក់កង់ឡាននេះទៅលើរថយន្ត Joint Light Tactical Vehicle ដែលនឹងត្រូវបានប្រើប្រាស់ជំនួសឲ្យរថយន្ត Humvee នាពេលខាងមុខផងដែរ៕

Humvee និង JLTV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]