ការបញ្ចេញឧស្ម័នកាបូនិក (CO2) សំដៅលើស្ថានភាពដែលឧស្ម័នពុលនេះ ត្រូវបានបំភាយទៅក្នុងបរិយាកាស  ខណៈដែលប្រភពវាគឺ ឧស្ម័ន ប្រេង និង ធ្យូងថ្ម។ ការបញ្ចេញឧស្ម័នកាបូនិក អាចបែងចែកជាពីរកត្តា គឺកត្តាធម្មជាតិ ដែលរួមមានការស្អុយរលួយនៃសមាសធាតុ និងដំណើរការបញ្ចេញដោយមហាសមុទ្រ និងកត្តាមនុស្ស ដែលបញ្ចេញពីរោងចក្រថាមពល  រថយន្ត  យន្តហោះ  និង ចំហេះឥន្ធនៈផូស៊ីល។

រូបតំណាងការបំភាយឧស្ម័នកាបូនិក
រូបតំណាងការរលួយនៃសមាសធាតុ

ដោយឡែកយើងមកស្គាល់ប្រទេស ដែលបញ្ចេញឧស្ម័នកាបូនិកច្រើនបំផុត៖

១០. ប្រទេសកាណាដា (Canada)

ជាមួយអត្រាប្រហែល ១.៥៤% នៃឧស្ម័នកាបូនិកដែលបញ្ចេញក្នុងមួយឆ្នាំ វាជាចំនួនដែលកាន់តែអាក្រក់ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ដោយជាប់ពាក់ព័ន្ធនឹងការផលិតឧស្ម័ន និងប្រេង។  ទោះយ៉ាងណា ដំណោះស្រាយខ្លះត្រូវបានអនុវត្ត ដើម្បីធានាបាននូវការកាត់បន្ថយបរិមាណនៃឧស្ម័ននេះពីអគ្គិសនីរដ្ឋ  និងការប្រើប្រាស់ទឹកភ្លើងដែលបង្កកម្តៅខ្លាំង។  បម្រែបម្រួលបរិយាកាសកំពុងកើតឡើង ហើយកម្ពស់ទឹកសមុទ្រក៏កើនឡើងដែរ។

រូបតំណាងតួលេខនៃការបំភាយនៅកាណាដា
រូបតំណាងការបំភាយនៅកាណាដា

៩. កូរ៉េខាងត្បូង (South Korea)

វាគ្មានអ្វីភ្ញាក់ផ្អើលនោះទេដែលកូរ៉េខាងត្បូងជាប់ក្នុងបញ្ជីនេះ បើគិតតាមកម្រិតបំពុលខ្យល់អាកាស ១.៧១% ប្រចាំឆ្នាំ ដែលជាលទ្ធផលនៃការបញ្ឆេះឧស្ម័ន និងការដុតឥន្ធនៈផូស៊ីល។ ក្នុងចំណោមប្រទេសផ្សេងៗក្នុងលោក អត្រារបស់កូរ៉េខាងត្បូងនេះ ទំនងជាកើនឡើងលឿនបំផុត។ បម្រែបម្រួលបរិយាកាស ក៏កំពុងកើតឡើងក្នុងកម្រិតលឿនខ្លាំង។ ប្រសិនបើប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល មិនត្រូវបានធ្វើឱ្យប្រសើរឡើងទេ វាច្បាស់ជាពិបាក ឬ ស្ទើរតែមិនអាចទៅរួចក្នុងការកាត់បន្ថយ។

រូបតំណាងការបំភាយនៅកូរ៉េខាងត្បូង
រូបតំណាងការបំភាយនៅកូរ៉េខាងត្បូង

៨. ប្រទេសអ៊ីរ៉ង់ (Iran)

អត្រាបញ្ចេញឧស្ម័នកាបោនឌីអុកស៊ីត នៅប្រទេសអ៊ីរ៉ង់គឺ ១.៧៦% ដែលកើនឡើងយ៉ាងឆាប់រហ័ស និងបង្កការគម្រាមកំហែងដល់សុខភាពមនុស្សកាន់តែខ្លាំង។ ប្រហែល ៥០% នៃការបញ្ចេញ CO2 ជាលទ្ធផលនៃការផលិតប្រេងក្នុងមួយឆ្នាំៗ។

រូបតំណាងការបំភាយនៅអ៊ីរ៉ង់
រូបតំណាងការបំភាយនៅអ៊ីរ៉ង់

៧. ប្រទេសអាល្លឺម៉ង់ (Germany)

វាជារឿងគួរឱ្យភ្ញាក់ផ្អើលគួរសម ដែលអាល្លឺម៉ង់ស្ថិតក្នុងចំណោមបញ្ជីទាំង១០ ជាមួយអត្រាខ្ទង់ ២.១៦% ដែលជាលទ្ធផលនៃការផលិតអគ្គិសនី នៅពេលគេចាប់ផ្តើមប្រើធ្យូងថ្ម។  វាជាសញ្ញាបញ្ជាក់ថា កិច្ចការជាច្រើនត្រូវតែធ្វើឡើង ដើម្បីបន្ថយការបំភាយឧស្ម័នកាបូនិកក្នុងកម្រិតអប្បបរមា។ រដ្ឋាភិបាលគ្រោងអនុម័តគម្រោងថាមពលមិនចេះរីងស្ងួត ខណៈខ្លួនចង់បញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម។

រូបតំណាងការបំភាយនៅអាល្លឺម៉ង់
រូបតំណាងការបំភាយនៅអាល្លឺម៉ង់

៦. ប្រទេសជប៉ុន (Japan)

ជប៉ុនមានអត្រាបញ្ចេញឧស្ម័នកាបូនិកចំនួន ៣.៧៤%។ រោងចក្រថាមពលនុយក្លេអ៊ែរត្រូវបិទទ្វារចោល ព្រោះតែគ្រោះមហន្តរាយនៅឆ្នាំ ២០១១។  បញ្ហានេះបានធ្វើឱ្យរដ្ឋាភិបាលបង្កើតយុទ្ធសាស្រ្តថ្មីៗ ដើម្បីធានាថាការបំពុលដោយកាបោន ត្រូវបានលុបបំបាត់។ ថាមពលដែលអាចផលិតជាថ្មី កំពុងត្រូវបានណែនាំ ដើម្បីធានាថាប្រទេសនេះ អាចប្រកួតប្រជែងដោយមានផលចំណេញជាមួយប្រទេសផ្សេង។

រូបតំណាងការបំភាយនៅជប៉ុន
រូបតំណាងការបំភាយនៅជប៉ុន

៥. ប្រទេសរុស្ស៊ី (Russia)

រុស្ស៊ីជាប់ចំណាត់ថ្នាក់ទី៥ ជាមួយអត្រាប្រចាំឆ្នាំ ៤.៨៨%។ ដើមឡើយ ការបញ្ចេញឧស្ម័ននេះបានថយចុះយ៉ាងច្រើន ដោយសារការដួលរលំនៃសហភាពសូវៀត។ ថ្វីបើរុស្ស៊ីពាក់ព័ន្ធយ៉ាងខ្លាំង ទៅនឹងការផលិតឧស្ម័ន និង ប្រេង ក៏ប្រទេសនេះកំពុងអនុម័តយុទ្ធសាស្រ្តផ្សេងៗ ដើម្បីធានាកាត់បន្ថយ ការបញ្ចេញ CO¬2 ទៅក្នុងបរិយាកាស។ ផែនការជាច្រើន កំពុងត្រូវបានពិភាក្សាស្តីពីថាមពល ក៏ដូចជាការរុករកឧស្ម័ន និង ប្រេង។

រូបតំណាងការបំភាយនៅរុស្ស៊ី
រូបតំណាងការបំភាយនៅរុស្ស៊ី

៤. ប្រទេសឥណ្ឌា (India)

ឥណ្ឌារួមចំណែកប្រហែល ៦.៨១% នៃការបញ្ចេញឧស្ម័នកាបូនិកសរុប។ មូលហេតុធំៗគឺ ផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់ និង ការកាប់បំផ្លាញព្រៃឈើ។ ឥណ្ឌាកំពុងក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចបន្តិចម្តងៗ ដូច្នេះការប្រើប្រាស់ថាមពលក៏កើនឡើងដែរ ជាហេតុធ្វើឱ្យអត្រាបំភាយឧស្ម័ននេះមានការកើនឡើង។

រូបតំណាងការបំភាយនៅឥណ្ឌា
រូបតំណាងការបំភាយនៅឥណ្ឌា

៣. សហភាពអឺរ៉ុប (European Union)

វាជាបណ្តុំនៃប្រទេសដែលនៅក្រោមឆ័ត្រសហភាពអឺរ៉ុបដូចជា ចក្រភពអង់គ្លេស បារាំង  អាល្លឺម៉ង់  និងប្រទេសផ្សេងទៀត។  អត្រាបញ្ចេញកាបោនឌីអុកស៊ីតក្នុងប្រទេសទាំងនេះគឺប្រហែល ៩.៦២%។  នៅឆ្នាំ ២០០៩ អត្រានេះបានធ្លាក់ចុះម្តងហើយ តាំងពីពួកគេមិនពាក់ព័ន្ធក្នុងសកម្មភាពឧស្សាហកម្មបែបនេះ។ ទោះយ៉ាងណា ការកើនឡើងជាថ្មី ជាលទ្ធផលនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

រូបតំណាងទង់ជាតិសហភាពអឺរ៉ុប
រូបតំណាងការបំភាយនៅសហភាពអឺរ៉ុប

២. សហរដ្ឋអាមេរិក (United States)

សហរដ្ឋអាមេរិកជាប់ពាក់ព័ន្ធយ៉ាងច្រើន ក្នុងសកម្មភាពសេដ្ឋកិច្ចជុំវិញពិភពលោក។ ចំណុចល្អគឺថាគេកំពុងរៀបគម្រោងដើម្បីធានាលុបបំបាត់  ការបញ្ចេញឧស្ម័នកាបូនិក។  ទោះយ៉ាងណា បច្ចុប្បន្ន អត្រាប្រចាំឆ្នាំរបស់ខ្លួនគឺល្បាក់ ១៤.៣៤%។ អ្នកអាចនឹងចាប់អារម្មណ៍បើដឹងថា អត្រាពីមុនខ្ពស់ជាងនេះទៀត ខណៈការថយចុះ គឺព្រោះតែយុទ្ធសាស្រ្តមួយចំនួនក្នុងរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា។ វិធានការទាំងនោះត្រូវបានធ្វើឡើងដើម្បីធានាថា សុខភាពពលរដ្ឋរបស់ខ្លួន គ្មានហានិភ័យនាពេលអនាគត។

រូបតំណាងការបំភាយនៅសហរដ្ឋអាមេរិក
រូបតំណាងតួលេខនៃការបំភាយនៅសហរដ្ឋអាមេរិក

១. ប្រទេសចិន (China)

អត្រាបញ្ចេញឧស្ម័នកាបូនិកប្រចាំឆ្នាំរបស់ចិន គឺច្រើនជាងអាមេរិកដល់ទៅពីរដង ពោលគឺ ២៩.៥១%។ មូលហេតុចម្បងគឺ សេដ្ឋកិច្ចប្រទេសនេះពឹងផ្អែកលើចំហេះឥន្ធនៈផូស៊ីល សម្រាប់ផលិតអគ្គិសនី និង ដែកថែប។ ការបំភាយនៅតែកើនឡើង ខណៈរដ្ឋាភិបាលមិនទាន់រកឃើញមធ្យោបាយកាត់បន្ថយបាន។

រូបតំណាងការបំភាយនៅចិន
រូបតំណាងការបំភាយនៅចិន

សរុបសេចក្តីមក វាងាយស្រួលនឹងកត់សម្គាល់ថា ការបញ្ចេញឧស្ម័នកាបូនិក ទៅក្នុងបរិយាកាសលើផែនដី ភាគច្រើនជាលទ្ធផលនៃសកម្មភាព របស់ប្រទេសអភិវឌ្ឍជុំវិញពិភពលោក។ អាស្រ័យហេតុនេះ វាជាការប្រសើរ បើរដ្ឋាភិបាលទាំងនោះ អនុម័តយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយ អត្រាបំពុលខ្យល់អាកាស ដើម្បីការពារផែនដី និងជីវិតទាំងអស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]