ភ្នំពេញ)៖ តារាសម្ដែងប្រុស និងជាតារាម៉ូដែលសាច់ដុំធំរូបសង្ហា លោក យិត មាសឧស្សាហ៍ ហៅ អែតវីន មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញថា ទីផ្សារសិល្បៈ ហាក់បីដូចជាមានសន្ទុះខ្លាំង គួរសម ដោយថ្មីៗនេះ លោកទើបតែទទួលបានពានមួយ ពីប្រទេសកូរ៉េ និង ថតស្ពពពាណិជ្ជកកម្ម ផ្សេងៗជាច្រើន។ ដោយឡែក ក្រៅពីអាជីពជាតារាសម្ដែង តារាប្រុសរូបនេះ ថែមទាំងត្រូវបានស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ ជ្រើសរើសធ្វើជាពិធីករ នៅក្នុងកម្មវិធីមួយ មានឈ្មោះថា «គ្រួសាររីករាយ» ដែលជាកម្មវិធីរបស់ក្មេងៗ លេងសប្បាយៗ។

តារាសាច់សខ្ចី អែត វីន បានប្រាប់ឲ្យដឹងថា ខ្លួនពិតជាមានអារម្មណ៍សប្បាយរីករាយ និងរំភើប ភ្លេចអស់កង្វល់ ខណៈដែលាបានធ្វើជាពិធីករ កាន់កម្មវិធីមួយនេះ។ តាមការកត់សម្គាល់ នេះ គឺជាលើកដំបូងហើយ ដែលតារាសម្ដែងរូបនេះ ប្ដូរអាជីព ពីតារាសម្ដែង ធ្វើជាពិធីករ នៅប៉ុស្ដិ៍ទូរទស្សន៍។ ជាមួយនឹងអារម្មណ៍រំភើប លោក អែត វីន បានលើកឡើងថា «ពេលបានធ្វើជាពិធីករ ក្នុងកម្មវិធីនេះ មានអារម្មណ៍ថា សប្បាយភ្លេចអស់ទុក្ខកង្វល់»។

គួរបញ្ជាក់ថា លោក អែត វីន គឺជាតារាសម្ដែង ដែលមានប្រជាប្រិយភាព ស្របពេលដែលលោកមានរូបសម្បត្តិស្រស់ស្អាត រួមជាមួយនឹងទេពកោសល្យពីធម្មជាតិ ជំរុញឲ្យលេចមុខជាបន្តបន្ទាប់ នៅក្នុងខ្សែភាពយន្តទាំងរឿងបុរាណ និងរឿងសម័យ ខណៈបច្ចុប្បន្ន លោកកំពុងមមាញឹក ថតរឿង «ពស់កេងកង» របស់ហង្សមាស និង «សព្វសិទ្ធ» របស់ទូរទស្សន៍ភីអិនអិន ក្នុងតំណែងជាតួឯកជាមួយស្រីស្អាត តូតា៕

អែត វីន
អែត វីន
អែត វីន

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យិត មាសឧស្សាហ៍