ភ្នំពេញ៖ ប្រិយមិត្តជាច្រើនរមែងបានស្គាល់អ្នកស្រី សែម ឆវី តាមរយៈស្នាដៃសម្ដែងជាតួអង្គម្ដាយលីនីក្នុងរឿង «សិសិររដូវក្នុងបេះដូង» របស់ទូរទស្សន៍ហង្សមាស ​ដែលទើបបញ្ចាប់ការដាក់បញ្ចាំងកាលពីពេលថ្មីៗនេះ។

តួយ៉ាងរឿងមួយនេះបានធ្វើឲ្យទស្សនិកជនដឹងថែមទៀតថាអ្នកស្រី គឺជាភរិយាពិតប្រាកដរបស់តារាសម្ដែងចាស់វស្សាលោក សាវិន ហ្វីលីព ដែលលោកក៏បានចូលរួមសម្ដែងរួមគ្នាជាមួយប្រពន្ធផងដែរ។

បើក្រឡេកមកចាប់អារម្មណ៍ពីជីិវិតគ្រួសារតារាមួយនេះ គឺតែងត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ អំពីសុភមង្គលដែលពួកគេបានសាងអស់រយៈពេលជាច្រើនឆ្នាំ តាមរូបភាពដែលប្ដីប្រពន្ធទាំង២បានបង្ហោះលើបណ្ដាញសង្គមកន្លងមក។

ហើយអ្វីដែលគួរឲ្យអស់សំណើចនោះ កាលពីយប់មិញនេះអ្នកស្រីបានលួច Surprise ខួបកំណើតប្ដីជាមួយកូនៗ ដោយត្រៀមទៅញាុំអាហារបរទេសនៅខាងក្រៅ ប៉ុន្តែដោយសារមេឃមិនអំណោយផលធ្វើឲ្យគម្រោងការណ៍របស់ខ្លួនបែរជាបរាជ័យទៅវិញ។ ហើយជាលទ្ធផលកាដូដែលម្ដាយលីនី អាចជូនស្វាមីគឺមានត្រឹមតែជាពងទា៥គ្រាប់សម្រាប់ទទួលទានអាហារពេលល្ងាចតែប៉ុណ្ណោះ។

យ៉ាងណាមិញ វីដេអូខ្លីដែលពួកកគេបានបង្ហោះនេះ ពិតជាបានបង្ហាញពីភាពរីករាយក្នុងគ្រួសារ ពោរពេញដោយស្នាមញញឹមយ៉ាងមានសុភមង្គល គ្រាន់តែឃើញក៏គួរឲ្យច្រណែនដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

គ្រួសារលោក សាវិន ហ្វីលីព
គ្រួសារលោក សាវិន ហ្វីលីព
នំខួបកំណើត សាវិន ហ្វីលីព
កាដូរបស់ សាវិន ហ្វីលីព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព