បែលហ្ស៊ិក៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបែលហ្ស៊ិកកីឡាករ Romelu Lukaku បានរម្លឹករឿងពីអតីតកាលរបស់គេ ក្រោយពីបញ្ចប់ការប្រកួតជាមួយក្រុមទុយនេសុីកាលពីយប់មិញ ថាគ្រួសារគេក្រីក្រណាស់ កាលនោះគេញុាំតែនំបុ័ងទឹកដោះគោតែប៉ុណ្ណោះ។

Romelu Lukaku

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United រូបនេះបាននិយាយថា៖ «កាលពីខ្ញុំមានអាយុ ៦ ឆ្នាំ ខ្ញុំតែងតែទៅញ៉ាំបាយថ្ងៃត្រង់នៅផ្ទះជានិច្ច  ជាពិសេសពេលចេញពីសាលា។ ម៉ាក់ខ្ញុំតែងតែធ្វើអាហារដដែលៗរៀងរាល់ថ្ងៃ ហើយអាហារនោះគឺមានតែនំប៉័ងនិងទឹកដោះគោទេ។ ពេលនោះដោយសារតែខ្ញុំនៅក្មេងពេក ខ្ញុំមិនគិតអំពីរឿងនេះទេ។ ប៉ុន្តែក្រោយពីខ្ញុំធំឡើង ខ្ញុំគិតថានោះជាអ្វីដែលគ្រួសាររបស់ ខ្ញុំមានលទ្ធភាពអាចលៃលកបាន។ ខ្ញុំបានប្រាប់ម៉ាក់ខ្ញុំថា ម៉ាក់ ស្ថានភាពនេះនឹងផ្លាស់ប្ដូរឡើងវិញ ខ្ញុំបានក្លាយជាកីឡាកររបស់ក្លិប Anderlecht ហើយម៉ាក់នឹងគ្មានអ្វីត្រូវបារម្ភទៀតឡើយ»។

Romelu Lukaku

គួរឲ្យដឹងថាកីឡាកររូបនេះធ្លាប់លេងឲ្យក្លិបធំៗជាច្រើនដូចជា៖ Anderlecht, Chelsea, West Brom និង Everton ប៉ុន្តែបច្ចុប្បន្ននេះគេបានផ្លាស់មកលេងឲ្យក្លិប Manchester United វិញកាលពីឆ្នាំ ២០១៧ កន្លងទៅ។

គេបានបន្ថែមថា៖ «ខ្ញុំមិនអាចមើល Champions League អស់រយៈពេល ១០ ឆ្នាំ ពេលខ្ញុំនៅក្មេង ដោយសារតែខ្ញុំមិនមានលុយទិញសំបុត្របាន។ ១២ ឆ្នាំក្រោយមក ខ្ញុំបានលេង World Cup ២០១៤ ហើយពេលនេះខ្ញុំកំពុងលេង World Cup ២០១៨ ម្តងទៀត។ ខ្ញុំសប្បាយនឹងអាជីពនេះណាស់  ជីវិតមនុស្សយើងខ្លីណាស់ ដូច្នេះនំប័ុងទឹកដោះគោទើបធ្វើឲ្យខ្ញុំស្គាល់ជីវិតជាកីឡាករអាជីពបាន»៕

Romelu Lukaku

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]