(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បង្ហាញខ្លួនជនជាតិវៀតណាមម្នាក់ ដោយជាប់ចោទពីបទកាន់កាប់ ឬដឹកជញ្ជួនអាវុធ ដោយដោយគ្មានច្បាប់អនុញ្ញត្ត និងដកហូតបានកាំភ្លើង AK47 មួយដើម។

មន្ត្រីកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានបញ្ជាក់ថា ករណីចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៤៖១០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។

មន្ត្រីអាវុធហត្ថ បានបន្ដថា ដោយទទួលបានព័ត៌មានរាយការណ៍ថា នៅចំណុចខាងលើ មានករណីរក្សាទុកអាវុធខុសច្បាប់នោះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ញាការរងទទួលផែនយុត្តិធម៌ ដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាជនជាតិវៀតណាមដែលមានឈ្មោះ ទ្រឿង មិញថុង អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៥ សង្កាត់តឹងហៀប ក្រុងធូយូវ ខេត្តប៊ិនយឿង ប្រទេសវៀតណាម។

តាមការឆ្លើយរបស់ជនសង្ស័យកាំភ្លើងនេះ គេទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅក្រុងបាវិត។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ទី១៖ កាំភ្លើងAK47 មួយដើម, ទី២៖ បង់ចំនួន២បង់, ទី៣៖ គ្រាប់៥៦គ្រាប់, ទី៤៖ សឺមែល១, ទី៥៖ សាងសម្រាប់ដាក់គ្រាប់១ខ្សែ, ទី៦៖ ពិល១, ទី៧៖ ឡាស៊ែដាក់ជាប់កាំភ្លើង១។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ឃាត់ខ្លួនរួមនិងវត្ថុតាង ដើម្បីកសាងសំណុំរឿង បញ្ជួនបន្តទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ជនជាតិវៀតណាមឈ្មោះ ទ្រឿង មិញថុង
ជនជាតិវៀតណាមឈ្មោះ ទ្រឿង មិញថុង
ជនជាតិវៀតណាមឈ្មោះ ទ្រឿង មិញថុង
ជនជាតិវៀតណាមឈ្មោះ ទ្រឿង មិញថុង
កាំភ្លើង AK47

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]