រុស្ស៊ី៖ គ្រូបង្វឹករបស់ក្រុមអាល្លឺម៉ង់បានបង្ហើបថា កីឡាករ Mats Hummels អាចនឹងអវត្តមានពីប្រកួតជាមួយក្រុមស៊ុយអ៊ែតនៅយប់នេះ។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបាននិយាយទៅកាន់អ្នកសារព័ត៌មានថា Hummels បានរងរបួសករនៅពេលដែលហ្វឹកហាត់ ហើយពេលនេះរូបគេកំពុងតែត្រូវបានគ្រូពេទ្យព្យាបាល។ 

កីឡាករ Mats Hummels

គ្រូបង្វឹកវ័យ៥៨ឆ្នាំរូបនេះបានបន្តថា ខ្សែការពារក្រុម Bayern Munich រូបនោះអាចនឹងមិនជាប់ជម្រើសដំបូងទេ តែលោកត្រូវការពេលពិចារណាឲ្យបានដិតដល់សិនពីព្រោះរូបគេជាកីឡាករល្អ ហើយប្រកួតជាមួយក្រុមស៊ុយអ៊ែតគឺជាប្រកួតសំខាន់។

គ្រូបង្វឹកម្ចាស់ជើងឯកពាន World Cup ឆ្នាំ២០១៤ រូបនេះបានបន្ថែមថា កីឡាករដែលអាចមកជំនួសដំណែង Hummels ជាងគេគឺ Niklas Sule, Matthias Ginter និង Antonio Rudiger ដោយលោកនៅពុំទាន់សម្រេចចិត្តច្បាស់នៅឡើយទេ។ 

គ្រូបង្វឹក Joachim Low

គួរបញ្ជាក់ថា ក្រុមអាល្លឺម៉ង់នឹងត្រូវប៉ះជាមួយក្រុមស៊ុយអ៊ែតនៅយប់នេះ វេលាម៉ោង១ រំលងអាធ្រាត ដោយក្រុមអាល្លឺម៉ង់ត្រូវឈ្នះប្រកួតនេះជាដាច់ខាតដើម្បីនៅមានសង្ឃឹមឡើងទៅវគ្គ១៦ក្រុម ក្រោយពីចាញ់ក្រុមម៉ិចស៊ិកនៅប្រកួតដំបូងក្នុងពូល៕

កីឡាករ Mats Hummels

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]