រុស្ស៊ី៖ កីឡាករ Neymar បានក្លាយខ្លួនជាអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេទីបីនៅក្នុងប្រវត្តិសាស្ត្រប្រេស៊ីល ក្រោយពីបំបែកកំណត់ត្រារបស់ លោក Ramario Souza Faria។

ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain រូបនេះបានស៊ុតចូលបាន៥៦ដង ក្នុងការបង្ហាញខ្លួនឲ្យជម្រើសជាតិទាំង៨៧ប្រកួត ដោយមានតែលោក Ronaldo (៦២គ្រាប់) និង លោក Pele (៧៧គ្រាប់) ប៉ុណ្ណោះដែលអាចស៊ុតបញ្ចូលទីច្រើនជាងរូបគេ។ 

កីឡាករ Neymar មុនពេលទាត់ចូល

យ៉ាងណាមិញ អតីតកីឡាករក្រុម Barcelona មានវ័យត្រឹមតែ២៦ឆ្នាំប៉ុណ្ណោះ ដូច្នេះរូបគេមានភាគរយច្រើនក្នុងការបំបែកកំណត់ត្រាក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រជម្រើសជាតិប្រេស៊ីល។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រូវប៉ះជាមួយក្រុមស៊ែបនៅថ្ងៃទី២៨ ខែមិថុនា សប្តាហ៍ក្រោយនេះ នៅវេលាម៉ោង១ រំលងអាធ្រាត ដោយក្រុមស៊ែបត្រូវការឈ្នះជាដាច់ខាត ខណៈប្រេស៊ីលត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីអាចមានកៅអីឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយបាន៕ 

ក្រុមជម្រើសជាតិប្រេស៊ីល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]