ភ្នំពេញ៖ អ្វីដែលធ្វើឲ្យប្រជាជននៅទីក្រុងប៉ារីស ក៏ដូចនៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលចំពោះផលិតផលនៃក្រុមហ៊ុន OPPO នោះគឺ OPPO Find X ដែលបានធ្វើការសម្ពោធនាថ្ងៃទី ១៩ មិថុនានេះ។

ម៉ូដែលថ្មីរបស់ OPPO មួយនេះ វាប្រើប្រាស់នូវការរចនាតួខ្លួនជាលក្ខណៈ Gradient Design (ប្រដេញពណ៌) ហើយវាបានបំពាក់នូវបច្ចេកវិទ្យាទំនើប ដែលធ្វើឲ្យអេក្រង់របស់វានៅលាតពេញលើផ្ទៃទូរស័ព្ទទាំងមូលសឹងតែគ្មានសល់គែម ចំណែកកាមេរ៉ារបស់វាទាំងខាងមុខនិងខាងក្រោយត្រូវបានបង្កប់នៅក្នុងទូរស័ព្ទតែម្តង។

OPPO Find X

កាមេរ៉ាសម្រាប់ថតស៊ែលហ្វី ដែលមានឈ្មោះថា "Stealth 3D" និងលៀនចេញមកក្រៅនៅពេលដែលអ្នកប្រើកម្មវិធីថតប៉ុណ្ណោះ ហើយវានឹងលឹបបាត់ទៅវិញពេលដែលអ្នកបិទកម្មវិធីថតស៊ែលហ្វី ហើយវាមានទំហំ២៥មេហ្គាភិចស៊ែល។

ចំណែកឯកាមេរ៉ាខាងក្រោយមានចំនួន២គ្រាប់ មានទំហំ២០មេហ្គាភិចស៊ែល និង ១៦ មេហ្គាភិចសែល។ អេក្រង់របស់វាក៏មិនចាញ់ស្មាតហ្វូនផ្សេងៗដែលកំពុងលក់លើទីផ្សារដែរ  ម៉ូដែលនេះមានអេក្រង់កោងគែមទាំងសងខាងតែម្តង ដូច្នេះអ្នកអាចមើលរូបភាពបានធំជាងមុនជាមួយនឹងអេក្រងទំហំ ៦,៤ អ៊ីញ។ អេក្រង់នេះគឺគ្រប់ដណ្តប់រហូតដល់ទៅ ៩៣,៨% នៃផ្នែកខាងមុខរបស់ទូរស័ព្ទទៅហើយ។

OPPO Find X

ចំពោះប្រព័ន្ធសុវត្ថិភាពវិញ ក្រុមហ៊ុនក៏បានបំពាក់នូវកម្មវិធី 3D face ដើម្បីដោះសោរទូរស័ព្ទបានយ៉ាងរហ័សបំផុត ដោយមិនប្រកាន់ថាពន្លឺតិច ឬខ្លាំងទេ។ កម្មវិធីនេះធ្លាប់ត្រូវបានគេនិយាយថាអាចរក្សាសុវត្ថិភាពបានយ៉ាងល្អជាមួយនឹង OPPO R15Pro ដែលបានចេញលក់នាពេលថ្មីៗនេះ។

បើនិយាយពីផ្នែកខាងក្នុងវិញ OPPO Find X ត្រូវបំពាក់ដោយរ៉េមដែលមានទំហំ ៨ GB អង្គផ្ទុកទិន្ន័យជាប់នឹងម៉ាស៊ីនរហូតដល់ទៅ ២៥៦ GB ហើយក៏មានបំពាក់នូវ Qualcomm Snapdragon 845 processor ដែលធ្វើឲ្យវាដំណើរការលឿនជាមុន ព្រមទាំងអាចប្រើជាមួយកម្មវិធីថ្មីៗបានច្រើន។

OPPO Find X

រីឯថាមពលថ្មវិញ Find X មានកំលាំងថ្ម 3730 mAh ហើយបានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ Find X ក៏បានសហការជាមួយនឹងក្រុមហ៊ុនរថយន្ត Lamborghini ហើយនឹងចេញលក់នូវម៉ូដែល Find X Lamborghini Edition ដែលមានអង្គផ្ទុកទិន្នន័យរហូតដល់ 512 GB និងបច្ចេកវិទ្យាសាកថ្មកំពូលលឿនគឺ Super VOOC ដែលមានសមត្ថភាពសាកថ្មដែលមានទំហំ 3400mAh ពី ០% ដល់១០០% ក្នុងរយៈពេល ៣៥នាទីតែប៉ុណ្ណោះ។

OPPO Find X

OPPO Find X មាន២ គឺ ក្រហម និង ខៀវ។ តម្លៃរបស់វាគឺ ៩៩៩ អ៊ឺរ៉ូ ចំណែកឯ Find X Lamborghini Edition វិញ វាមានតម្លៃរហូតដល់ ១,៦៩៩អ៊ឺរ៉ូ បើគិតជាដុល្លាអាមេរិកជិត ២០០០ ដុល្លារ។ បន្ទាប់ពីឃើញនូវលក្ខណៈពិសេសរបស់ តើលោកអ្នកចាប់អារម្មណ៍ចង់ប្រើទេ?  OPPO Find X នឹងដាក់លក់លើទីផ្សារអឺរុបនៅក្នុងខែសីហានេះហើយ។ យើងនៅមិនទាន់ច្បាស់ថា តើក្រុមហ៊ុន OPPO នឹងយកម៉ូដែលមួយនេះមកលក់ក្នុងទីផ្សារប្រទេសកម្ពុជាដែរ ឬយ៉ាងណា មានតែរង់ចាំតាមដានទាំងអស់គ្នា៕

Reference: https://www.cnet.com/news/oppo-find-x-an-all-screen-phone-with-cameras-that-slide-out/

Reference: https://www.engadget.com/2018/06/19/oppo-find-x-sliding-motor-selfie-camera/

Reference: https://www.gsmarena.com/oppo_find_x_automobili_lamborghini_edition_is_the_first_phone_with_super_vooc-news-31752.php

OPPO Find X
OPPO Find X
OPPO Find X
OPPO Find X

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]