ថៃ៖ តារាសម្តែង VJ Ja ត្រូវបានអ្នកលេងបណ្តាញសង្គម ប្រមាថគ្មានប្រណី នៅពេលដែលមានព័ត៌មាន លេចលឺថា នាងជាជនទី ៣ នៅក្នុងគ្រួសារ តារាចម្រៀង Mutmee Pimdao ដែលបានរៀបការជាមួយស្វាមីអស់រយៈពេល ៤ឆ្នាំ។

ក្នុងនោះដែរ នាងត្រូវអ្នកលេងបណ្តាញសង្គម ប្រមាថឲ្យថា រៀនសុទ្ធតែដល់ វេជ្ជបណ្ឌិត ប៉ុន្តែបែរជា ដណ្តើមប្តីគេ ធ្វើឲ្យប្រពន្ធដើមដេកយំស្ទើររាល់យប់។

យ៉ាងណាមិញ បន្ទាប់ពីមានព័ត៌មានមួយនេះ លេចលឺមក អ្នកលេងបណ្តាញសង្គមជាច្រើន បានសើុបរហូតរកឃើញភស្តុតាងមួយចំនួន ដែលឃើញនាងបានទៅដើរលេង នៅប្រទេសហុងកុងតែម្នាក់ឯង ប៉ុន្តែជាពេលវេលាដែលជួន ពេលស្វាមីរបស់ តារាចម្រៀង Mutmee ទៅដូចគ្នាផងដែរ។

ប៉ុន្តែទោះបី ជាព័ត៌មានមួយនេះ បានចេញមកសារព័ត៌មានដ៏ធំមួយក្នុងស្រុកក៏ដោយ ប៉ុន្តែតារាសម្តែងរូបនេះ នៅមិនទាន់បានចេញមុខមកបកស្រាយទាក់ទងនឹងរឿងនេះនៅឡើយនោះទេ៕ 

រូបភាពភស្តុតាង ដែលអ្នកលេងបណ្តាញសង្គមរកឃើញ
រូបភាពភស្តុតាង ដែលអ្នកលេងបណ្តាញសង្គមរកឃើញ
រូបភាព​​​​​​​​​​​​​​​​​​​​​សំបុត្រយន្តហោះ
រូបភាព​​​​​​​​​​​​​​​​​​​​​សំបុត្រយន្តហោះ
រូបភាពកក់បន្ទប់
ទឹកប្រាក់កក់បន្ទប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]