កាណាដា៖ ជាការពិតណាស់ ក្រោយឆ្លងកាត់ការសិក្សាថ្នាក់មហាវិទ្យាល័យ អស់រយៈពេលជាច្រើនឆ្នាំដោយជោគជ័យ និស្សិតជាច្រើនតែងតែរមែងរំពឹងចង់បានសញ្ញាបត្ររបស់ខ្លួនឆាប់ៗ ដើម្បីយកទៅប្រើប្រាស់ ឬបម្រើការងារផ្សេងៗ តាមតែលទ្ធភាពដែលអាចធ្វើបាន។

យ៉ាងណាមិញ កាលពីពេលថ្មីកន្លងទៅនេះ ជារឿងមួយដ៏គួរអស់សំណើច ដែលនិស្សិតប្រុសវ័យក្មេងម្នាក់ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងលើបណ្តាញសង្គម នៅក្នុងថ្ងៃទទួលសញ្ញាបត្ររបស់ខ្លួន ជាមួយនឹងភាពក្រមិចក្រមើម ចាក់ក្បាច់រាំទាំងមិនខ្មាសអៀននៅលើវេទិកា ដោយសារតែក្តីរំភើបចិត្តខ្លាំង រហូតក្លាយជាតារាល្បីមួយឆាវលើអ៊ីនធើណែត។

លោក Tuan Kiet Ngo ឬមានឈ្មោះហៅក្រៅថា Jerry គឺជានិស្សិតប្រុសមួយរូប បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មមេកានិច និងទើបតែទទួលបានសញ្ញាបត្រនាពេលថ្មីៗនេះ ពីខាងមហាវិទ្យាល័យ Humber College ក្នុងទីក្រុង Toronto ប្រទេសកាណាដា។

លោក Jerry ក្នុងថ្ងៃទទួលសញ្ញាបត្រ

មិនខុសគ្នាប៉ុន្មានទៅនឹងនិស្សិតដទៃនោះទេ ដែលពួកគេតែងតែបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ នៅក្នុងថ្ងៃដ៏ពិសេស ពោលគឺក្នុងថ្ងៃទទួលសញ្ញាបត្រនេះតែម្តង ដែលវាពិតជាធំធេងខ្លាំងបំផុត នៅក្នុងជីវិតជានិស្សិតរបស់ពួកគេ ខណៈឯលោក Jerry វិញ ក៏បានសម្ដែងក្តីរំភើបរបស់ខ្លួនមិនធម្មតាផងដែរ។ 

ជាក់ស្តែង បើតាមវីដេអូឃ្លីប ដែលត្រូវបានគេថត និងបង្ហោះចែកចាយលើបណ្តាញសង្គម នៅក្នុងថ្ងៃឡើងទទួលសញ្ញាបត្រលើវេទិកានោះ (ឬឆាក) គេឃើញថា លោក Jerry និស្សិតប្រុសផ្នែកវិស្វកម្មមេកានិចរូបនេះ បានបង្ហាញភាពសប្បាយរីករាយរបស់ខ្លួនខ្លាំងបំផុត ហាក់មិនខ្វល់ពីអ្វីទាំងអស់ រហូតដល់ថ្នាក់ហ៊ានលើកដៃលើកជើង ទឹកមុខបែបកំប្លុកកំប្លែង បញ្ចេញក្បាច់រាំ ចាក់ឌីជេកណ្តាលវេទិកា នៅពេលដែលខាងគណៈកម្មការរៀបចំរបស់សាលា បានហៅតាមលេខរៀងដល់ឈ្មោះរបស់លោក ដើម្បីឲ្យឡើងមកទទួលសញ្ញាបត្រ ធ្វើឲ្យសិស្សនិស្សិតជាច្រើន នាំគ្នាហ៊ោផ្ទុះសំណើចតែម្តង។

លោក Jerry ក្នុងថ្ងៃទទួលសញ្ញាបត្រ
លោក Jerry ក្នុងថ្ងៃទទួលសញ្ញាបត្រ

គួរឲ្យដឹងផងដែរថា បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះចែកចាយ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិអបអរសាទរ ចំពោះជោគជ័យដ៏ល្អនៃការទទួលសញ្ញាបត្រ របស់លោក Jerry ជាមួយនឹងការលើកឡើងថា វាជារឿងដ៏ត្រឹមត្រូវហើយ ដែល Jerry គួរតែបញ្ចេញអារម្មណ៍ ក៏ដូចជាសកម្មភាពបែបនេះ នៅក្នុងថ្ងៃទទួលសញ្ញាបត្ររបស់គាត់នោះ៕

ទស្សនាវីដេអូខាងក្រោម៖  

លោក Jerry ក្នុងថ្ងៃទទួលសញ្ញាបត្រ
លោក Jerry ក្នុងថ្ងៃទទួលសញ្ញាបត្រ
លោក Jerry

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]