ភ្នំពេញ៖ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ សួន Eden Garden ដែលជាប្រជុំទីកន្លែងកម្សាន្ត និងលំហែ ២៤ ម៉ោង ដំបូងគេនៅរាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ ដោយស្ថិតនៅចំកណ្ដាលទីក្រុងរណបថ្មី គឺ ភ្នំពេញស៊ីធីសេនធ័រ ដែលជាគម្រោងអភិវឌ្ឍន៍មេដ៏ធំបំផុតមួយពោរពេញដោយសក្តានុពល នៅក្នុងរាជធានីភ្នំពេញ។

នៅក្នុង សួន Eden Garden មានកន្លែងកម្សាន្ត ហាងអាហារ និងភេសជ្ជៈ ព្រមទាំងហាងទំនិញចម្រុះចំនួន ២៦កន្លែង ដោយរួមមានទាំងម៉ាកយីហោក្នុងស្រុក ដូចជារោងភាពយន្តលេជិន (Legend Cinema) និងក្លឹបរាត្រី Epic 2 ព្រមជាមួយនឹងម៉ាកយីហោអន្តរជាតិល្បីៗដូចជា Koi The, Starbucks និង S&P ជាដើម។

Eden Garden អភិវឌ្ឍតំបន់កម្សាន្តបែបទំនើប

សួន Eden Garden នឹងមានផ្ដល់នូវអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់វ័យ ក្នុងរយៈពេលមួយថ្ងៃពេញ មានចាប់តាំងពីកាហ្វេពេលព្រឹក ការដើរទិញវត្ថុសិល្បៈ និងសិប្បកម្មបែបខ្មែរ ក្រោយពេលញ៉ាំអាហារថ្ងៃត្រង់រួច រហូតដល់ការរីករាយទស្សនាខ្សែភាពយន្តថ្មីៗ និងការសម្ដែងរបស់ DJ នៅពេលរាត្រីថែមទៀតផង។

បើយោងតាមលោក ឡាវ អាឡិច នាយកក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ បានឲ្យដឹងថា ទីប្រជុំកន្លែងកម្សាន្តនេះត្រូវបានរៀបចំឡើង ដើម្បីទាក់ទាញទាំងភ្ញៀវក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរ។

លោកបានមានប្រសាសន៍ថា៖ 

“យើងចង់ឲ្យសួន Eden Garden ក្លាយជាគោលដៅទេសចរណ៍ដែលមានឈ្មោះល្បី ក្នុងទីក្រុងដ៏អស្ចារ្យនេះ។ ដូច្នេះ យើងចាំបាច់ត្រូវមានការរៀបចំរចនាបថ ដែលមានលក្ខណៈពិសេសពិតៗ ។ ម្លោះហើយ គោលដៅរបស់យើងក្នុងការបង្កើតទីធ្លាខាងក្រៅពណ៌បៃតង ដែលមានបាំងថ្ងៃពីលើ និងប្រព័ន្ធ ភ្លើងចម្រុះពណ៌នាពេលរាលត្រី គឺមានបំណងធ្វើឲ្យសួន Eden Garden ក្លាយជាតំបន់ទាក់ទាញទាំងពេលថ្ងៃ និងពេលរាត្រី។”
លោក ឡាវ អាឡិច

សួនដែលគ្របដណ្ដប់លើផ្ទៃដី២ហិចតានេះ មានទេសភាពសួនច្បារដ៏ធំ និងទីកន្លែងចតរថយន្តដ៏ទូលាយ ក្នុងបំណងធានាឲ្យបានថា រាល់ការមកកម្សាន្តម្ដងៗ នឹងទទួលបានភាពរីករាយ និងបំបាត់រាល់ភាពតានតឹងនៅក្នុងចិត្ត។

នាយកគ្រប់គ្រងសួន Eden Garden លោក ហ្វាស៍ ហ្កត់ប៊ី (Faz Ghotbi) បានថ្លែងថា៖ 

“គោលបំណងរបស់យើង គឺចង់ឲ្យអតិថិជនបានឃើញសួន Eden Garden ជាសួនអូអាស៊ីស (an oasis) ដែលពួកគេ អាចមកលេងទទួលទានភេសជ្ជៈ ឬម្ហូបអាហារ សម្រាកយកកម្លាំង និងបំភ្លេចចោលនូវការងារ ឬកាលវិភាគដ៏មមាញឹកក្នុងជីវិតរបស់ពួកគាត់”។
Eden Garden អភិវឌ្ឍតំបន់កម្សាន្តបែបទំនើប

ដោយមានទីតាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ ភ្នំពេញស៊ីធីសេនធ័រ ដែលស្ថិតនៅចំកណ្តាល រាជធានីភ្នំពេញ សួន Eden Garden មានបំណងផ្ដល់នូវរបៀបរបបរស់នៅល្អបំផុត ដល់ប្រជាពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរគ្រប់វ័យទាំងអស់។

គម្រោងភ្នំពេញស៊ីធីសេនធ័រ ដែលគ្របដណ្ដប់លើផ្ទៃដី ១១១ ហិចតា គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះ ដោយផ្ដោតជាចម្បងលើគោលការណ៍នៃការរៀបចំដែនដីក្នុងទីក្រុងឲ្យបានល្អបំផុត។ គម្រោងនេះផ្ដោតលើទីកន្លែងរស់នៅ ការិយាល័យធ្វើការ ទីកន្លែងកម្សាន្ត ហាងអាហារ និងភេសជ្ជៈ ព្រមទាំងទីកន្លែងអប់រំ ហើយគោលដៅរបស់គម្រោងភ្នំពេញស៊ីធីសេនធ័រ គឺក្លាយជាគម្រោងស្នូលនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់រាជធានីភ្នំពេញ។

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន Residence90 ដែលបានឈ្នះពានរង្វាន់ កាលពីពេលថ្មីៗនេះក៏បានស្វាគមន៍ម្ចាស់លំនៅដ្ឋានដំបូងរបស់ខ្លួនផងដែរ ហើយទន្ទឹមនឹងនេះសាលារៀន Singapore Cambodia International Academy ដែលស្ថិតនៅក្នុងគម្រោង One Park ក៏ពុងវិវត្តឆ្ពោះទៅរកការបើកទ្វារសម្រាប់ឆ្នាំសិក្សាថ្មី នៅដើមខែសីហានេះផងដែរ។

ខណៈដែលគម្រោងអភិវឌ្ឍន៍ភ្នំពេញស៊ីធីសេនធ័របន្តលូតលាស់ គេរំពឹងថា គម្រោងនេះនឹងក្លាយជាតំបន់សំខាន់ស្នូលមួយរបស់រាជធានី ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប និងការផ្សារភ្ជាប់ទំនាក់ទំនងខ្លាំងជាងមុន ជាមួយតំបន់ដែលនៅជុំវិញ៕

Eden Garden អភិវឌ្ឍតំបន់កម្សាន្តបែបទំនើប
Eden Garden អភិវឌ្ឍតំបន់កម្សាន្តបែបទំនើប
Eden Garden អភិវឌ្ឍតំបន់កម្សាន្តបែបទំនើប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]