ភ្នំពេញ ៖ តារាសម្ដែង និងជាពិធីករ លោក អ៊ឹម ជីវ៉ា ត្រូវបានមហាជនជាច្រើនចាត់ទុកថា ជាតារាគំរូមួយដួង ដែលសកម្មនៅក្នុងការចូលរួមកិច្ចការងារជួយសង្គមជាច្រើន ផងដែរ។

យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះដែរ តារាប្រុសរូបនេះ បានដាច់ចិត្ត បង្ហើបពីសភាពជំងឺដ៏កាចសាហាវរបស់ខ្លួន អមដោយរូបភាពបង្ហូរទឹកភ្នែកប៉ុន្មានសន្លឹក ដោយលោកបានរៀបរាប់ទាំងក្តុកក្តួលថា៖

«ខ្ញុំពិតជាគ្មានអារម្មណ៍នៅក្នុងខ្លួនទេពេលនេះ ខ្ញុំពិតជាសូមអរគុណបងប្អូនមិត្តភក្តិទាំងអស់ដែលបានបារម្ភដល់ខ្ញុំ បើសិនជាថ្ងៃខាងមុខខ្ញុំគ្មានឡានម៉ូតូជិះ គ្មានផ្ទះនៅ នោះមិនមែន ខ្ញុំយកលុយលេងល្បែង យកលុយដើរស៊ីផឹក ឬចាញ់បោក ឬរកស៊ីខាតឡើយ កុំស្អប់ខ្ពើមខ្ញុំរាប់អានខ្ញុំផង។ សុំទោស ដែលខ្ញុំ មិនអាចបកស្រាយបាន ហើយ​ក៏ខ្ញុំមិនអាចបញ្ចេញបញ្ហារបស់ខ្ញុំ ឲ្យទៅអ្នកណាម្នាក់ដឹង ដើម្បីរំខានពួកគាត់នោះទេ ខ្ញុំ និងគ្រួសារខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យឆ្លងកាត់ជំងឺដ៏កាចសាហាវមួយនេះ គឺតស៊ូរហូតដល់ដង្ហើមចុងក្រោយ។ ជីវិតខ្ញុំធ្លាប់តែ សួរសុខទុក្ខគេ តាមមន្ទីរពេទ្យតែពេលនេះវាធ្លាក់មកដល់ខ្ញុំ និងគ្រួសារម្តង ហើយតែមិនអីទេខ្ញុំត្រូវតែស៊ូរហូតដល់លទ្ធផលចុងក្រោយ ។ ខ្ញុំពិតជាមានអារម្មណ៍ខ្មាសខ្លួនឯងណាស់ ដែលខ្ញុំមិនហ៊ានប្រាប់បងប្អូន ព្រោះមិនចង់ឲ្យអ្នកណាដៀលខ្ញុំទេ សូមអរគុណបងប្អូនមិត្តភក្តិទាំងអស់គ្នាដែលលើកទឹកចិត្តបារម្ភដល់ខ្ញុំដោយក្តីគោរពស្រលាញ់អំពីខ្ញុំបាទ»។

ជាមួយគ្នានោះដែរ ក៏មានមហាជន និងមិត្តសិល្បៈជាច្រើន បានសម្ដែងក្ដីអាណិតអាសូររូបលោកជាខ្លាំង ដោយពួកគេមិននឹកស្មានថាមនុស្សល្អដូចលោក អ៊ឹម ជីវ៉ា បែរជា ត្រូវមកជួបរឿងដ៏អាក្រក់ យ៉ាងដូច្នេះទៅវិញ៕ 

អ៊ឹម ជីវ៉ា
អ៊ឹម ជីវ៉ា
សារ  អ៊ឹម ជីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ឹម ជីវ៉ា