លើកទី១ហើយ អ៊ឹម ជីវ៉ា ដែលត្រូវគេ រិះគន់ឥតសំចៃមាត់ ព្រោះរឿងអស់ទាំងនេះ

//s9.kh1.co/da/da04e688d424f345c89bbb0ebb80046fc828dd53.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ជាបុគ្គលមិនសូវមានអ្នកស្អប់ខ្ពើម កម្រមានអ្នករិះគន់ណាស់ តែពេលនេះ លោក អ៊ឹម ជីវ៉ា ត្រូវបុរសម្នាក់ ដាក់គ្មានសំចៃមាត់ យ៉ាងដូច្នេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា បើនិយាយដល់ឈ្មោះ​ អ៉ឹម ជីវ៉ា ហើយនោះ បងប្អូនប្រាកដជា បានស្គាល់បុរសម្នាក់នេះហើយ ដែលភាគច្រើន រូបលោក តែងលេចវត្តមាន ដើរសម្ភាសអ្នកល្បីក្នុងសង្គម មិនតែប៉ុណ្ណោះ រូបលោក ក៏ត្រូវគេដឹងច្បាស់ថា មិនសូវមានអ្នកស្អប់ខ្ពើមប៉ុន្មានទេ ក្នុងសង្គមនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ ថ្មីៗនេះ ក្នុងប្រវត្តិសាស្ត្រហើយ ដែលលោក អ៉ឹម ជីវ៉ា ត្រូវទទួល ការរិះគន់ឥតសំចៃមាត់ ដោយលើកហេតុផលថា មាតិការបស់រូបលោកមួយរយៈចុងក្រោយនេះ ហាក់មិនខ្វល់ពីផលប៉ះពាល់ ដល់សង្គមខ្មែរសោះ ដោយក្នុងនោះ រូបលោក តែងលើកជើងដល់ បុគ្គលអគិត បុគ្គលបំពុលសង្គម។

ដោយក្នុងនោះ បុរសគណនីឈ្មោះ Son Sophy បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖

សុំរិះគន់ អ៉ឹម ជីវ៉ា បន្តិច ! មិននិយាយគឺមិនបាន …ខ្ញុំក៏ជា អ្នកគាំទ្រ អ៉ឹម ជីវ៉ា ពីមុន ហើយក៏បានស្គាល់ ជីវ៉ាដែរ ! តែមួយរយៈក្រោយមកនេះ ឃើញថា ជីវ៉ា ហេតុតែចង់តោងការល្បី លើបណ្តាញសង្គម ហ្វេសប៊ុក មិនខ្វល់អំពីផលប៉ះពាល់ដល់សង្គម ។ ឃើញថាព័ត៍មាន មួយចំនួន ដែល ជីវ៉ា យកមកផ្សព្វផ្សាយ និង លើកតម្លៃ ជា តារា នៅលើបណ្តាញសង្គម សុទ្ធតែជាបុគ្គល បំពុលសង្គម បុគ្គលអគតិ និង បុគ្គល បាតសង្គមជាដើម… ។ ខ្ញុំយល់ថាបើ ជីវ៉ា ចង់លើកតម្លៃ ដល់សង្គម ជាតិ ក៏ដូចចង់បង្ហាញ នូវ សិល្បៈ និងវប្បធម៌ជាតិ ឲ្យកាន់តែប្រសើជាងនេះ គួរតែ លើកស្ទួយ វិស័យ វិចិត្រសិល្បៈ និង វប្បធម៌ល្អៗ ឲ្យមានស្តង់ដា មានការប្រកួតប្រជែង នៅលើវិស័យសិល្បៈ ។មិនមែនគ្រាន់តែល្បីឆ្កួតៗ ល្បីបំពុលសង្គម តាម TikTok មកឲ្យតម្លៃជា តារានោះទេ!បើយើងចេះតែបំផុសនិង ផ្សព្វផ្សាយព័ត៌មាន ឲ្យតម្លៃ ទៅលើបុគ្គល ឆ្កួតៗ បែកៗ នៅលើបណ្តាញសង្គមបែបនេះ វាមិនខុសអ្វី នឹង បង្ហាញអំពីភាព អាម៉ាស់ដល់សង្គមជាតិយើងនោះទេ ! យើងគួរតែបង្ហោះអ្វីដែលចំណេញ ដល់សង្គមជាតិយើង ដែលប្រទេសជាតិ កំពុងស្ថិតក្នុងប្រទេសអភិវឌ្ឍ ។ចូរនាំគ្នាឲ្យតម្លៃ លើកស្ទួយ វប្បធម៌ និង សង្គមជាតិយើងទាំងអស់គ្នា៕

Son Sophy

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក អ៉ឹម ជីវ៉ា
  លោក អ៉ឹម ជីវ៉ា
  លោក អ៉ឹម ជីវ៉ា
  លោក អ៉ឹម ជីវ៉ា
  លោក អ៉ឹម ជីវ៉ា
  លោក អ៉ឹម ជីវ៉ា
រូបភាព
រូបភាព
អ៊ឹម ជីវ៉ា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T