ភ្នំពេញ៖ លោក ហ្វៃ សំអាង ត្រូវបានមហាជនស្គាល់ថា ជាផលិតករនិងជាអ្នកដឹកនាំជើងចាស់ល្បីឈ្មោះមួយរូប ប្រចាំប្រទេសកម្ពុជា ដែលលោកបានសាងស្នាដៃជាច្រើន នៅក្នុងវិស័យសិល្បៈ មិនថាតែការដឹកនាំសម្តែងខ្សែភាពយន្ត វីដេអូចម្រៀង ក៏ដូចជាដឹកនាំកម្មវិធីជាដើម។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ ផលិតករនិងជាអ្នកដឹកនាំលោក ហ្វៃ សំអាង កំពុងតែមមាញឹកខ្លាំង ជាមួយនឹងការដឹកនាំសម្តែងខ្សែភាពយន្តខ្នាតធំរឿង«កូនពស់កេងកង» ឲ្យទូរទស្សន៍ដ៏ធំមួយ។

ហ្វៃ សំអាង និងតួសម្តែងក្នុងរឿង«កូនពស់កេងកង»

យ៉ាងណាមិញ តាមរយៈការលើកឡើង កន្លងមករបស់ផលិតកររូបនេះ បានឲ្យដឹងថា លោកនឹងធ្វើឲ្យខ្សែភាពយន្តមួយនេះ មានភាពលេចធ្លោបំផុត និងជាចំណីអារម្មណ៍ប្លែកសម្រាប់ទស្សនិកជន មិនថាតែបច្ចេកទេសថត ការកាត់-ត ក៏ដូចជាការដឹកនាំសម្តែង។ មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺផលិតករនិងអ្នកដឹកនាំរឿងលោក ហ្វៃ សំអាង ថែមទាំងបានឆ្លៀតពេល មក​កាត់សក់ម៉ូតបុរាណ ឲ្យតួសម្តែងក្មេងៗ ដែលសម្តែងនៅក្នុងខ្សែភាពយន្តរបស់លោកថែមទៀតផង។

មិនថាយ៉ាងណា អ្នកគាំទ្រជាច្រើនកំពុងតែទន្ទឹមរងចាំទស្សនា នូវខ្សែភាពយន្តបុរាណ «កូនពស់កេងកង» ដែលយកមកផលិតឡើងវិញនេះផងដែរ៕  

ហ្វៃ សំអាង កាត់សក់ឲ្យតួសម្តែងក្មេងៗ
ហ្វៃ សំអាង
ហ្វៃ សំអាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]