បរទេស៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ តារារ៉េបបរទេសម្នាក់ XXXTentacion មានឈ្មោះពិតថា Jahseh Onfroy វ័យ២០ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ស្លាប់ភ្លាមៗនៅក្នុងរថយន្ត បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់បណ្តាអ្នកគាំទ្រជាច្រើន ជាពិសេសនៅក្នុងបណ្តាញសង្គមតែម្តង។

មិនទាន់បានប៉ុន្មានផង ក៏មានសារព័ត៌មានបរទេសមួយបានចុះផ្សាយថាមានគេបាញ់សម្លាប់តារាបរទេសម្នាក់ទៀតគឺលោក Jimmy Wopo វ័យ២១ឆ្នាំ នៅក្នុងទីក្រុង Pittsburgh ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ការស្លាប់របស់តារារ៉េបមួយនេះ គឺត្រូវបានគេបាញ់សម្លាប់ ១ម៉ោងក្រោយបន្ទាប់ពីការស្លាប់របស់ Xxxtentacion។

ស្របពេលជាមួយនឹងការស្លាប់ របស់តារាទាំងពីរនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំង ព្រោះមិននឹកស្មានថាមានរឿងផ្ទួនៗគ្នាបែបនេះ៕ 

Jimmy Wopo
Jimmy Wopo
ព័ត៌មាន Jimmy Wopo
ព័ត៌មាន Jimmy Wopo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]