រុស្ស៊ី៖ អ្នកចាំទី David De Gea នឹងជាប់ជម្រើសដំបូងជាបន្ដ នៅពេលក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវតទល់នឹងក្រុមជម្រើសជាតិអ៊ីរ៉ង់។ នេះបើតាមគ្រូបង្វឹក Fernando Hierro បញ្ជាក់។ 

De Gea

De Gea បានបង្កកំហុសមួយដោយភ្លាត់ឲ្យគ្រាប់បាល់ទី២ របស់ Ronaldo ចូល ក្នុងការប្រកួតដែលអេស្ប៉ាញ ប្រកួតស្មើនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយក្នុងការប្រកួតនោះ ខែប្រយុទ្ធរបស់ Real Madrid កីឡាករ Cristiano Ronaldo ធើ្វបានដល់ទៅ ៣គ្រាប់ម្នាក់ឯង។ 

De Gea

យ៉ាងណាក្ដី De Gea ត្រូវបានមិត្ដរួមក្រុមលើកទឹកចិត្ដ ជាពិសេសគឺគ្រូបង្វឹក ពោលគឺរូបលោកនឹងដាក់អ្នកចាំទីរបស់ក្រុមបិសាចក្រហម ឲ្យធើ្វលេងជាបន្ដនៅការប្រកួតបន្ទាប់។ 

បង្វឹក Fernando Hierro បាននិយាយថា៖ «រូបគេ (De Gea) រៀងស្ងប់ចិត្ដបន្ដិច ហើយក៏បានធើ្វការហ្វឹកហាត់តាមធម្មតាវិញ។ យើងដឹងហើយថា បាល់ទាត់គឺបែបនឹង ណាមួយគេមានពួកយើងនៅពីក្រោយខ្នងហើយ ដូច្នេះពុំមានបញ្ហាអ្វីចោទាំទៅលើរូបគេឡើយ»៕  

គ្រូបង្វឹក Fernando Hierro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]