បរទេស៖ ទោះបង្ហាញទម្រង់លេងមិនល្អ នៅក្នុងការប្រកួតដំបូងនៃព្រឹត្ដិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឲ្យក្រុមជម្រើសជាតិអេស្ប៉ាញក៏ដោយ ក៏អ្នកចាំទី David De Gea នឹងត្រៀមក្លាយជាអ្នកចាំទីដែលមានថៃ្លនឿយហត់ច្រើនជាងគេ នៅពេលដែលគេចុះកុងត្រាថ្មីឲ្យក្លិប Manchester United។ 

David De Gea

មន្រ្ដីរបស់ក្លិបបិសាចក្រហម បានចាប់ផ្ដើមធើ្វការពិភាក្សាជាមួយអ្នកតំណាងរបស់ De Gea កាលពីខែមករា ឆ្នាំ២០១៨ មកម្ល៉េះ ហើយនៅពេលនេះភាគីទាំងសងខាងក៏បានឯកភាពគ្នាយល់ព្រមនូវកិច្ចសន្យាថ្មី ដែលនៅក្នុងកិច្ចសន្យានោះ De Gea នឹងទទួលបានថៃ្លឈ្នួលដល់ទៅ ២១លានអឺរ៉ូ (ជាង២៤លានដុល្លារអាមេរិក) ក្នុងកុងត្រារយៈពេល ៥ឆ្នាំ។

សូមបញ្ជាក់ថា De Gea សឹងនឹងត្រូវផ្លាស់ទៅកាន់ក្រុមអធិរាជស Real Madrid ក្នុងឆ្នាំ២០១៥ បាត់ទៅហើយ ប៉ុន្ដែត្រូវបានរារាំងដោយដំណើរការឯកសារមានភាពយឺតយ៉ាវ ដែលធើ្វឲ្យអ្នកចាំទីជម្រើសជាតិអេស្ប៉ាញនេះ ប្រកពអាជីពបន្ដនៅអង់គ្លេស៕  

David De Gea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]