ភ្នំពេញ៖ ប្រិយមិត្ត ជាពិសេសអ្នកលេងបណ្តាញសង្គមភាគច្រើនប្រាកដជាបានដឹងហើយថា កាលពីម្សិលមិញនេះលោកផន រង្សី ដែលជាអតីតគូដណ្តឹងរបស់តារាកំប្លែងវ័យក្មេងរូបស្រស់កញ្ញា នីឡា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងថ្មីរបស់ខ្លួន ក្រោយមើលចិត្តគ្នាអស់ពេលមួយរយៈ។

ចំណែកឯចំណងស្នេហាដ៏ផ្អែមល្អែមរបស់តារារូបនេះនិងអតីតគូដណ្តឹង បានកាត់ផ្តាច់ពីគ្នា បន្ទាប់មានរឿងផ្ទៃក្នុងមួយចំនួនរវាងគ្នា តាំងពីឆ្នាំមុនមកម្ល៉េះ។ មិនបានប៉ុន្មានផង អតីតគូដណ្តឹងរបស់នាងក៏បានភ្ជាប់ពាក្យជាមួយនឹងនារីម្នាក់ ដែលមានសម្រស់ស្រស់ស្អាតមិនធម្មតា កាលពីម្សិលមិញនេះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកលេងបណ្តាញសង្គម ក៏ដូចជាអ្នកគាំទ្ររបស់នាងមួយចំនួន ចង់ដឹងពីអារម្មណ៍ពិតរបស់នាង ក្រោយឃើញអតីតគូដណ្តឹងភ្ជាប់ពាក្យម្តងទៀតបែបនេះដែរ។

មិនបានប៉ុន្មានផង តារាកំប្លែងរូបនេះក៏បានបញ្ចេញសារមួយយ៉ាងខ្លី នៅលើព័ត៌មានខ្មែរឡូត តែពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅថា៖ «ជូនពរឲ្យមានសុភមង្គល»

នីឡា
នីឡា
នីឡា និងអតីតគូដណ្តឹង
នីឡា និងអតីតគូដណ្តឹង
នីឡា និងអតីតគូដណ្តឹង
អតីតគូដណ្តឹង នីឡា និងគូថ្មីរបស់លោក
អតីតគូដណ្តឹង នីឡា និងគូថ្មីរបស់លោក
អតីតគូដណ្តឹង នីឡា និងគូថ្មីរបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា