រុស្ស៊ី៖ កីឡាករ Sergio Ramos បានសរសើរថាលោក Fernando Hierro ជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់ដំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ។

ប្រធានក្រុមអេស្ប៉ាញរូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានថា ជម្រើសជាតិពួកយើងត្រូវតែបំភ្លេចរឿងសោកសៅឲ្យកាន់តែលឿនកាន់តែល្អ ពីព្រោះថាយើងមានការប្រកួតដ៏សំខាន់មួយដែលកាន់តែខិតជិតមកដល់។ 

លោក Hierro និងកីឡាករ Ramos

ខ្សែការពារក្រុម Real Madrid រូបនេះបានបន្តថា មានគ្រូបង្វឹកតិចណាស់ដែលអាចដឹកនាំអេស្ប៉ាញបាន ហើយលោក Hierro គឺជាបេក្ខជនដ៏សាកសមបំផុត ដោយសារលោកជាជនជាតិអេស្ប៉ាញ ហើយលោកក៏ធ្លាប់ជាជម្រើសជាតិផងដែរ ដូច្នេះលោកបានដឹងគ្រប់ជ្រុងជ្រោយអស់ហើយអំពីវប្បធម៌បាល់ទាត់របស់ក្រុមជើងឯកពានរង្វាន់ World Cup ឆ្នាំ២០១០នេះ។

បន្ថែមពីលើនេះ កីឡាករវ័យ៣២ឆ្នាំ បានលើកទឹកចិត្តឲ្យមិត្តរួមជម្រើសជាតិប្រមូលអារម្មណ៍ឡើងវិញ ហើយលោកជឿជាក់ថារឿងផ្លាស់ប្តូរគ្រូបង្វឹកយ៉ាងតក់ក្រហល់បែបនេះនឹងមិនមានការប៉ះពាល់អ្វីដល់ទម្រង់លេងពួកគេទេ។ 

លោក Fernando Hierro

គួរឲ្យដឹងថា លោក Fernando Hierro ធ្លាប់ជាជំនួយការគ្រូបង្វឹកនៅក្រុម Real Madrid កាលពីឆ្នាំ២០១៤ ដល់២០១៥ ហើយលោកបានក្លាយជាគ្រូបង្វឹកបង្គោលរបស់ក្រុម Oviedo នៅក្របខ័ណ្ឌ Segunda Division នៅឆ្នាំ២០១៧ មុននឹងត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញប្រគល់ដំណែងគ្រូបង្វឹកជម្រើសជាតិឲ្យលោកនៅខែមិថុនាឆ្នាំ២០១៨៕

លោក Fernando Hierro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]