រុស្សុី៖ សមាជិកសភាជាន់ខ្ពស់របស់រុស្ស៊ីម្នាក់ បានអំពាវនាវដល់នារីៗរុស្ស៊ីក៏ដូចជាបានហាមពួកគេមិនឱ្យរួមភេទជាមួយបុរសបរទេសដែលមកទស្សនាការប្រកួតបាល់ទាត់ពិភពលោក។

Govorit Moskva

នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុ Govorit Moskva លោកស្រី Tamara Pletnyova ប្រធានគណៈកម្មាធិការ Duma ស្តីពីគ្រួសារស្រ្តី និងកុមារបាននិយាយថា រូបគាត់មានការព្រួយបារម្ភអំពីការកើតមានឡើងនៃវិបត្តិកូនកំព្រាឪពុក ស្របពេលដែលវិបត្តិនេះធ្លាប់បានកើតឡើងម្តងរួចមកហើយកាលពីព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៨០។

មុនការប្រកួតចាប់ផ្តើមនៅទីក្រុងម៉ូស្គូនៅរាត្រីនេះដែលក្រុមម្ចាស់ផ្ទះរុស្ស៊ីនឹងជួបជាមួយប្រទេសអារ៉ាប៊ីសាអូឌីត លោកស្រីបាននិយាយថាពលរដ្ឋរុស្ស៊ីជាពិសេសស្រ្តីគួរតែបញ្ឈប់ការរួមភេទជាប្រញាប់ បើសិនជាមិនចង់ឲ្យកូនរបស់គេដែលបានកើតមកហើយគ្មានឪពុកនឹងគេ។ គួរតែកសាងក្រុមគ្រួសារមួយឲ្យល្អរស់នៅជាមួយគ្នាបង្កើតកូននិងអប់រំពួកគេឲ្យបានត្រឹមត្រូវនិងស្របច្បាប់វិញ៕

ស្ត្រីរុស្ស៊ី
កាលព្រឹត្តិការណ៍អូឡាំពិក ១៩៨០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]