ភ្នំពេញ៖ តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា និងអតីតគូដណ្ដឹង លោក ផន រង្សី បានភ្ជាប់ពាក្យជាមួយគ្នា កាលពីពាក់កណ្ដាលឆ្នាំ២០១៦ ប៉ុន្តែក៏ត្រូវបានផ្ដាច់ពាក្យវិញ ក្រោមហេតុផលមិនចុះសម្រុងជាមួយគ្នា ។

ជាក់ស្ដែង ស្រាប់តែកាលពីព្រឹកមិញនេះ តាមរយៈការស៊ែររូបថតជាច្រើនសន្លឹក ជាមួយពាក្យពេចន៍ថា « Congratulations my bro »របស់ អ្នកនាង ផន សុផារី ដែលត្រូវជាប្អូនស្រីបង្កើត បានបង្ហាញពីទិដ្ឋភាពពិធីភ្ជាប់ពាក្យរបស់ លោក ផន រង្សី ដោយលោកបានសម្រេចចិត្តភ្ជាប់ពាក្យជាថ្មី ជាមួយនារីវ័យក្មេងដ៏ស្រស់សោភាម្នាក់ផ្សេងទៀត។

យ៉ាងណាមិញ ចំពោះរឿងមួយនេះដែរ យើងសង្កេតឃើញថា តារាកំប្លែងស្រី កញ្ញា វ៉ាន់ នីឡា ហាក់បីដូចជាមិនចាប់អារម្មណ៍អ្វីនោះទេ ដោយនាងចេញបំពេញការងារសិល្បៈ ដូចសព្វដង ជាមួយក្រុមកំប្លែងរបស់នាង ទៀតផង ៕ 

វ៉ាន់ នីឡា និងអតីតគូដណ្ដឹង
វ៉ាន់ នីឡា
ផន រង្សី និងគូដណ្ដឹង
គ្រួសារ ផន រង្សី
គ្រួសារ ផន រង្សី
គ្រួសារ ផន រង្សី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា