ភ្នំពេញ៖ GANZBERG Golden Night ប្រារព្ធឡើងដើម្បីអបអរសាទរ ក្នុងឱកាសដែលស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាស លើគុណភាពកំរិតពិភពលោកផ្ទួនៗ ឆ្នាំ២០១៧ និង២០១៨។ អ្នកតំណាងស្ថាប័នកំពូល Monde Selection នឹងនាំយក មេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ ដោយផ្ទាល់នៅទីក្រុងភ្នំពេញ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ នៅសណ្ឋាគារ សុខា ភ្នំពេញ។

ស្រាបៀរ ហ្គេនស៍បឺគ ឈ្នះមេដាយមាសនេះ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ ពី Monde Selection ដែលបានសម្រេចផ្តល់មេដាយមាសផ្ទួនៗដល់ ស្រាបៀរ ហ្គេនស៍បឺគ គឺព្រោះតែស្រាបៀរ ហ្គេនស៍បឺគ ផលិតដោយជនជាតិ អាល្លឺម៉ង់ វត្ថុធាតុដើមអាល្លឺម៉ង់ ការផលិតប្រកាន់ខ្ជាប់តាមច្បាប់បន្សុទ្ធ នៃស្រាបៀរអាល្លឺម៉ង់ គ្រប់តំណក់ស្រាបៀរហ្គេនស៍បឺគ ពោរពេញដោយទំនួលខុសត្រូវខ្ពស់ ដោយឆ្លងកាត់ការពិនិត្យធ្វើតេស្ត យ៉ាងល្អិតល្អន់ចំនួន៥០០ដង។

ដូច្នេះសូមចូលរួម អបអរសាទរ កំណត់ត្រាថ្មី ជោគជ័យថ្មី សមិទិ្ធផលលំដាប់ពិភពលោក ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាស កំរិតពិភពលោកផ្ទួនៗ ឆ្នាំ២០១៧ និង២០១៨ និងតាមដាននូវមហាប្រព្រឹត្ដិការណ៍នេះ ទាំងអស់គ្នា នៅថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះនៅសណ្ឋាគារ សុខា ភ្នំពេញ​ហើយក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨យប់តទៅផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]