ភ្នំពេញ៖ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញម្ចាស់ជ័យលាភីលេខ១ «ផ្កាយរះក្នុងសួន» លោក ទួន ឆាយឆុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទឆក់កាបូបនារីម្នាក់នៅម្តុំផ្សារអូឬស្សី។

យ៉ាងណាមិញ មហាជនស្ទើរតែមិនជឿនឹងភ្នែកនោះទេ នៅពេលដែលឃើញតារាចម្រៀងវ័យក្មេងរូបនេះ ហ៊ានធ្វើអំពើ ដែលសង្គមមិនទទួលស្គាល់បែបនេះ។

ជាក់ស្តែង ថ្ងៃនេះផងដែរ ក្រុមការងារ ខ្មែរឡូត ក៏បានខលសាកសួរនិងសម្ភាសន៍ផ្ទាល់ ជាមួយនឹងអ្នកនិពន្ធដ៏ល្បីឈ្មោះ ក៏ដូចជាអ្នករៀបចំកម្មវិធីប្រឡងចម្រៀង «ផ្កាយរះក្នុងសួន» លោក ហ្វៃ សំអាង អំពីអារម្មណ៍របស់លោកខ្លះៗ នៅពេលដែលឃើញម្ចាស់ជ័យលាភីលេខ១ក្នុងកម្មវិធីរបស់ខ្លួន ធ្វើអំពើយ៉ាងដូច្នេះ។ ក្នុងនោះដែរ អ្នកនិពន្ធរូបនេះបានថ្លែងពាក្យយ៉ាងខ្លីថា៖ «ខ្ញុំអត់ខ្វល់នោះទេ ព្រោះគេជាប់គុកហើយៗ ហើយខ្ញុំក៏មិនចង់និយាយអ្វីច្រើនអំពីគាត់ដែរ»។

ទោះជាយ៉ាងណាក្តី បើទោះជា ទួន ឆាយឆុន ធ្លាប់ជាអតីតបេក្ខភាពក្នុងកម្មវិធីរបស់លោក ហ្វៃ សំអាងក្តី ក៏ប៉ុន្តែពេលនេះ លោកមិនដែលដឹងឬខ្វល់រឿងអ្វីដែលទាក់ទងនឹង ទួន ឆាយឆុន ទៀតដែរ៕

ហ្វៃ សំអាង
ទួន ឆាយឆុន
ទួន ឆាយឆុន នៅកណ្តាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]