អេស្ប៉ាញ៖ ខ្សែបម្រើក្រុម Barcelona កីឡាករ Ivan Rakitic បាននិយាយថាអតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona ពោលគឺកីឡាករ Neymar នឹងមិនផ្លាស់ទៅ Real Madrid នោះទេគឺគេសប្បាយចិត្តនឹងនៅប្រទេសបារាំងបន្ត។

Ivan Rakitic

តារាឆ្នើមរបស់ក្លិប Barcelona លោក Ivan Rakitic បាននិយាយថាគេដឹងថា Neymar មានការពេញចិត្ត Paris Saint-Germain ជាខ្លាំង ដូច្នេះគ្មានផ្លូវណាដែលគេអាចវិលមកកាន់ទឹកដីអេស្ប៉ាញវិញឡើយ ទោះបីជា Real Madrid ខិតខំយ៉ាងណាក៏ដោយ។

ខ្សែបម្រើក្រុមជម្រើសជាតិក្រូអាតរូបនេះបានថ្លែងប្រាប់កាសែតម៉ាកាថា៖ «តើ Neymar អាចទៅលេងនៅ Real វិញទេ? ខ្ញុំសង្ឃឹមថាមិនមាននោះទេ!។ ខ្ញុំយល់ថាប្រជាប្រិយរបស់គេមានតែនៅក្លិប PSG នោះប៉ុណ្ណោះ»៕

Ivan Rakitic នឹង Neymar

កីឡាករសញ្ជាតិក្រូអាតរូបនេះបានបន្ថែមថា៖ «ខ្ញុំដឹងថា Neymar ពិតជារីករាយណាស់ពេលគេនៅទីក្រុងប៉ារីស ប៉ុន្តែខ្ញុំក៏ដឹងថាគាត់សប្បាយចិត្តពេលដែលបានចាកចេញពី Barcelona ហើយ។ ប្រសិនបើខ្ញុំអាចជ្រើសរើសជំនួសគេបាន ខ្ញុំចង់អោយគេស្នាក់នៅប៉ារីស»៕

Ivan Rakitic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]