ភ្នំពេញ៖ កាលពីយប់មិញ ជាថ្ងៃខួបកំណើត របស់តារាសម្តែងស្រី ឌុច សោភា តែបែរជា មិនឃើញនាង ធ្វើពិធីអធិកអធមដូចជាតារាផ្សេងៗសោះ ដែលហាក់ដូចជា គិតថា ខួបកំណើតរបស់នាង ដូចថ្ងៃធម្មតាយ៉ាងដូច្នោះដែរ។

ប៉ុន្តែទោះបីជាយ៉ាងណា គេក៏ឃើញ តារាមួយចំនួន ដូចជា កញ្ញា ទឹម រដ្ឋា កញ្ញា ឌុច លីដា អ្នកនាង មួយមួយ និង លោក អេឡិច ចាន់ត្រា បានរៀបចំពិធីខួបកំណើតឲ្យ ឌុច សោភាផងដែរ នៅកន្លែងទទួលទានអាហារមួយកន្លែង។

ក្នុងនោះដែរ កញ្ញា ទឹម រដ្ឋា បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដោយស្តែងឲ្យឃើញ ពីទំនាក់ទំនងរបស់នាង និង ឌុច សោភា ដែលរាល់ឆ្នាំ នាងមិនដែលភ្លេចថ្ងៃកំណើត មិត្តរួមការងារម្នាក់នេះឡើយ។ អ្វីដែលសំខាន់ ថ្វីបើ ឌុច សោភា មិនបានតុបតែងខ្លួនឲ្យស្អាត និងផាត់មុខ ក៏ រូបនាង នៅតែមើលទៅស្រស់ស្អាត និងវ័យក្មេងដដែល មិនចាញ់តារាៗ ដែលនៅក្បែរនាងនោះទេ៕

ឌុច សោភា និង តារាផ្សេងៗ
ឌុច សោភា និង តារាផ្សេងៗ
ឌុច សោភា និង ទឹម រដ្ឋា
ឌុច សោភា និង ទឹម រដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា