អេស្ប៉ាញ៖ លោក Rivaldo បានប្រាប់ កីឡាករ Lionel Messi ថា រូបគេត្រូវតែឈ្នះពានរង្វាន់ World Cup សិន មុននឹងអាចទៅឈរស្មើនឹងកម្រិតរបស់លោក Diego Maradona ។

អតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona រូបនេះបាននិយាយថា Messi បានឈ្នះពាននិងបង្កើតកេរ្តិ៍ឈ្មោះដ៏អស្ចារ្យរួចរាល់ទៅហើយនៅក្នុងកម្រិតក្លិប ហើយលោកជឿជាក់ថា គ្មានកីឡាករជំនាន់ក្រោយណា ដែលអាចទទួលភាពជោគជ័យដូចជារូបគេនោះទេ។ 

កីឡាករ Lionel Messi

យ៉ាងណាមិញ អតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះបាននិយាយថា Messi មានជោគជ័យតែក្នុងក្លិបប៉ុណ្ណោះ ប៉ុន្តែបើគេចង់បានកេរ្តិ៍ឈ្មោះដូចលោក Maradona នោះរូបគេត្រូវតែឈ្នះពាន World Cup សិន។

ម្ចាស់ជើងឯកពាន World Cup ឆ្នាំ២០០២រូបនេះបានពន្យល់ថា លោក Maradona បានទទួលជោគជ័យ ទាំងក្នុងក្លិបទាំងក្នុងជម្រើសជាតិ ដូច្នេះបើ Messi ចង់ក្លាយជាវីរបុរសក្នុងដួងចិត្តរបស់ប្រជាជនអាហ្សង់ទីន នោះរូបគេគួរតែឈ្នះអ្វីមួយ ដើម្បីឲ្យជនជាតិរបស់គេមានមោទនភាព។ 

កីឡាករ​ Messi និងលោក Rivaldo

គួរឲ្យដឹងថា លោក Maradona បានជួយជម្រើសជាតិអាហ្សង់ទីនឲ្យលើកពានបាល់ទាត់ពិភពលោក កាលពីឆ្នាំ១៩៨៦ ដោយកាលនោះផងដែរ លោកបានទទួលពានកីឡាករល្អប្រចាំព្រឹត្តិការណ៍នោះផងដែរ៕

កីឡាករ Messi និងលោក Maradona
លោក Maradona ពេលឈ្នះ World Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]