ភ្នំពេញ ៖ តារាចម្រៀងស្រីនិយមតុបតែងខ្លួនប្លែកៗ កញ្ញា ទេព បូព្រឹក្ស កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ស្របពេលជាមួយនឹងការងារសិល្បៈមមាញឹកខ្លាំងមិនធម្មតា។

ដោយឡែក បន្ទាប់ពីបានសម្រាកពីការងារសិល្បៈបានមួយពេល ឃើញថាតារាស្រីរូបនេះ បានឆ្លៀតពេលជួបជុំគ្រួសារ និងថែមទាំងបានធ្វើកម្មវិធីយ៉ាងពិសេស សម្រាប់លោកយាយរបស់នាងទៀតផង។

ជាក់ស្ដែង កាលពីយប់មិញនេះដែរ តារាចម្រៀងស្រីដែលតែងតែបញ្ចេញក្បាច់រាំសាហាវៗរូបនេះ បានរៀបចំកម្មវិធីខួបកំណើតជូនលោកយាយនាង។ ដោយក្នុងនោះដែរ តារាស្រីរូបនេះក៏បានជូនកាដូ ជាក្រវិលពេជ្រដែលមានតម្លៃជាង ២៩៨០ដុល្លារអាមេរិក ដល់លោកយាយនាង។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះក៏ត្រូវបានមហាជនជាច្រើន កោតសរសើរចំពោះក្ដីស្រលាញ់របស់នាងទៅលើលោកយាយ ហើយនេះក៏មិនមែនជាលើកទីមួយទេ ដែលតារារូបនេះជូនកាដូដ៏មានតម្លៃបែបនេះ ឲ្យលោកយាយរបស់នាងនោះ៕ 

ទស្សនារូបភាពខាងក្រោម៖ 

ទេព បូព្រឹក្ស
យាយរបស់​ ទេព បូព្រឹក្ស
គ្រួសារ ទេព បូព្រឹក្ស
ក្រវិលពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស