ភ្នំពេញ)៖ ថ្មីៗនេះ មានការបែកធ្លាយដំណឹង ដ៏រសើបលើករណីតារាសម្តែងរូបស្រស់ សម្បូរសាច់ដើមទ្រូង កញ្ញា វណ្ណ វល័ក្ខ ត្រូវបានផលិតកម្ម LD ចេញលិខិតព្រមាន ពាក់ព័ន្ធការមិនគោរពពេលវេលាថត ក៏ដូចជាមិនបំពេញលើលក្ខណៈនៃកិច្ចសន្យា។ ប៉ុន្តែបន្ទាប់ពីមានការទម្លាយដំណឹងនេះ ភ្លាមៗនោះសាមីខ្លួន កញ្ញា វណ្ណ វល័ក្ខ និងភាគីផលិតកកម្ម ក៏បានធ្វើការសម្រុះសម្រួលគ្នាវិញ ហើយដែរ។

បើតាមការបញ្ជាក់ ឲ្យដឹងពីតារាស្រីកញ្ញា វណ្ណ វល័ក្ខ បានប្រាប់ Khmertalking តាមទូរស័ព្ទ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះថា នាងពិតជាមានបញ្ហាយល់ច្រឡំគ្នា បន្តិចបន្តូចជាមួយភាគី ផលិតកម្ម LD ពិតមែនតែរឿងរ៉ាវនេះ ក៏បានធ្វើការដោះស្រាយគ្នារួចមកហើយដែរ។ ប៉ុន្តែចំពោះករណី ដែលបែកធ្លាយលិខិតព្រមាននេះឡើង គឺស្របពេលដែលរឿងរ៉ាវមួយនោះ ត្រូវបានដោះស្រាយគ្នាចប់សពគ្រប់ ផងដែរ។

តារាសម្តែង ចូលចិត្តស្លៀកពាក់បញ្ចេញភាពសិចស៊ី កញ្ញា វណ្ណ វល័ក្ខ បានបន្តថា «នេះគឺជាករណីយល់ច្រឡំ ដែលកើតចេញពីអ្នកសិល្បៈរួមអាជីព ជាមួយគ្នារួចក៏យករឿងនេះ ទៅនិយាយលើសពីការពិត បង្កឲ្យមានការយល់ច្រឡំ។ ម្យ៉ាងទៀត ចំពោះរឿងរ៉ាវនេះ គឺខ្ញុំនិងខាងភាគីផលិតកម្ម បានធ្វើការដោះស្រាយគ្នា រួចមកហើយ»។

កញ្ញា វណ្ណ វល័ក្ខ បន្ថែមថា «រឿងនេះក្រោយពេលបញ្ចប់ការដោះស្រាយគ្នារួចរាល់ ក៏ស្រាប់តែមានអ្នកសិល្បៈ ដែលច្រណែនខ្ញុំ ទម្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងន័យចង់ឲ្យខ្ញុំខូចកិត្តិយស។ មិនតែប៉ុណ្ណោះ ថែមទាំងផ្អើលដល់បណ្តាញសារព័ត៌មាន មួយចំនួនយកទៅចុះផ្សាយ ដោយគ្មានការសម្ភាសន៍ ស្វែងរកការពិតពីសាមីខ្លួនខ្ញុំផ្ទាល់»។

ដោយឡែក បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រង នៅផលិតកម្ម LD បាននិយាយថា រវាងតារាស្រីកញ្ញា វណ្ណ វល័ក្ខ និងភាគីផលិតកម្ម គឺបានធ្វើការដោះស្រាយគ្នាចប់រួចរាល់ហើយ។ ដូច្នេះករណីនៃការថតភាពយន្តរឿង «គូស្នេហ៍បំរុង» និងដំណើរការទៅមុខ ដោយជោគជ័យ ខណៈកន្លងមកផលិតកម្ម បានសម្រេចការថតបាន ចំនួន៧០ភាគរយហើយនោះ៕

វណ្ណ ​វល័ក្ខ
វណ្ណ ​វល័ក្ខ
វណ្ណ ​វល័ក្ខ
សាររបស់ ផលិតកម្មLD

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]