ភ្នំពេញ៖ ជារឿងមួយដ៏គួរឲ្យអស់សំណើចខ្លាំងណាស់ ដោយមុននេះ តារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីព បានបង្ហោះវីដេអូកំប្លែងខ្លីមួយ ឲ្យឃើញពីសកម្មភាពកូនប្រុសពៅសំណព្វចិត្តរបស់លោក កំពុងយំ រំអុក ចង់ជួបអាយដលអ្នកនាង ពេជ្រ សោភា

ជាក់ស្ដែង ដើម្បីសម្រេចបំណងកូនប្រុសដ៏គួរឲ្យស្រលាញ់ លោកប៉ាគំរូរូបនេះសុខចិត្ត ផុសវីដេអូនេះលើបណ្ដាញសង្គម នុិងបានផ្ញើជាពិសេសទៅកាន់ ពេជ្រ សោភា ដោយរៀបរាប់ថា៖

« កូនរាជ ចង់ជួបម៉ាក់មីង ពេជ្រ សោភា ផ្ទាល់មុខណាស់!! គឺថាជាហ្វេនផ្កាប់មុខរបស់ ពេជ្រ សោភា តែម្ដង ពិសេសគឺបទ «កង្កែបពាក់មួក» គឺថាចុចមេីលរាល់ថ្ងៃហ្មង តោះស៊ែឲ្យ ពេជ្រ សោភា ឃេីញផង!» ។

រឿងមួយនេះ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុក អស់សំណើចហូសចិត្តជាខ្លាំងព្រោះទើបតែដឹងថាសូម្បីកូនក្មេងតូច ហើយថែមទាំងជាកូនប្រុសតារាសម្ដែងល្បីឈ្មោះ ក៏ជាហ្វេនផ្កាប់មុខរបស់ ពេជ្រ សោភា ដែរ៕ 

ចង់ជ្រាបកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖

កូនប្រុស សាវិន ហ្វីលីព
កូនប្រុស សាវិន ហ្វីលីព
ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព