(ភ្នំពេញ)៖ ពិធីករដែលមានប្រជាប្រិយភាពលោក ប៉ែន ចំរ៉ុង ក្រៅពីអាជីពមួយនេះលោកក៏ជា តារាសម្ដែងផងដែរ។ យ៉ាងណាមិញ ពិធីករក្រមិចក្រមើមរូបនេះ មិនត្រឹមតែពូកែលេងពាក្យសម្ដីនោះទេ ថែមទាំងចេះលេងកំប្លែងស្ងួតទៀតផង។

ជាក់ស្ដែង កាលពីថ្មីៗនេះ លោក ប៉ែន ចំរ៉ុង បានធ្វើរឿងមួយដែលមានអ្នកគាំទ្របានកោតសរសើរចំពោះតារារូបនេះ។ ដោយក្នុងនោះ លោក ក៏បានបង្ហោះសារនៅក្នុងគណនីផ្ទាល់ខ្លួនរបស់លោកថា«សូមជូនអ្នកម៉ែ មានសុខភាពល្អ សំណាងល្អ អាយុយុឺនយូរ ស្រលាញ់ គោរព អ្នកមានគុណគ្រប់ពេល សូមទោសកូននៅឆ្ងាយមិនបានធ្វើពិធីរីករាយជូនទេ តែចង់ប្រាប់ថានឹកខ្លាំងណាស់» ។

ដោយរូបភាពដែលពិធីករស្រស់សង្ហានេះ បានបង្ហោះមើលទៅសាមញ្ញតែរយលានអត្ថន័យទាំងអស់នេះ ស្ដែងឲ្យឃើញថា លោកបានបំពេញតួនាទីជាកូនល្អនាថ្ងៃខួបកំណើតម្ដាយរបស់ខ្លួនដែរ ទោះបីខ្លួនរវល់នឹងការងារប៉ុណ្ណាក៏ដោយ ក៏លោកឆ្លៀតមកជួបអ្នកមានគុណដែរ៕ 

លោក ប៉ែន ចំរ៉ុង
លោក ប៉ែន ចំរ៉ុង
លោក ប៉ែន ចំរ៉ុង
លោក ប៉ែន ចំរ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង