(ភ្នំពេញ)៖ បើទោះបីមួយរយៈចុងក្រោយនេះ គេមិនសូវឃើញវត្តមានលោក បញ្ញា សិទ្ធ នៅក្នុងសង្គមសិល្បៈ ក៏ពិតមែន តែតារាចម្រៀង និងសម្ដែងរូបនេះ នៅតែមានការគាំទ្រដដែល។

ប៉ុន្តែថ្ងៃនេះ ក៏ផ្ទុះវត្តមានរបស់លោក នៅក្នុងកម្មវិធីក្រុងពាលីរឿងភាគថ្មីមួយរបស់ ទូរទស្សន៍មួយ នៅក្នុងស្រុក។ យ៉ាងណាមិញនៅក្នុងរឿង«មន្តស្នេហ៍អនុសេនីយ៍»នេះផងដែរ លោក បញ្ញា សិទ្ធ ក៏សម្ដែងជាតួនាយទាហានសង្ហា ដែលធ្វើឲ្យនារីៗ​ លង់​ស្នេហ៍ ដកចិត្តមិនរួចពីរូបលោក។

នៅក្នុងរឿងនេះដែរ គេសង្កេតមានតារា ដែលមានប្រជាប្រិយភាពជាច្រើនរួមគ្នាសម្ដែងនៅក្នុងរឿងភាគនេះ។ ហើយ បើតាមការរៀបរាប់របស់លោក បានឲ្យដឹងថា រឿងនេះនឹងចាប់ផ្ដើមថតពីថ្ងៃទី ១០ ខែមិថុនា នេះតទៅហើយ៕

តោះទៅមើលសកម្មភាពទាំងអស់គ្នា៖ 

លោក បញ្ញា សិទ្ធ
លោក បញ្ញា សិទ្ធ
លោក បញ្ញា សិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បញ្ញា សិទ្ធ