ភ្នំពេញ៖ បន្ទាប់បំពេញបេសកម្មការងាររួមជាមួយដំណើរកម្សាន្តនាក្រៅប្រទេស ពេលនេះរាជនីក្រមា មាន​ សូនីតា ក៏បានត្រឡប់មកមាតុភូមិកំណើតដោយសុវត្ថិភាពហើយដែរ។

ជាក់ស្ដែងអ្វីដែលធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលនោះ កញ្ញារូបស្រស់នេះក៏បានបង្ហោះរូបភាពក្នុងបណ្ដាញសង្គម បង្ហាញពីស្ទីលតុបតែងខ្លួនបែបយុវវ័យ ដែលបញ្ចេញសាច់ក្បាលពោះយ៉ាងស៊ិចស៊ី ធ្វើឲ្យអ្នកទស្សនាគយគន់មិនជិនណាយតែម្ដង។

តួរយ៉ាងគ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹករបស់នាងភ្លាម ក៏មានអ្នកគាំទ្រជាច្រើននាំគ្នាលាន់សរសើរពីរូបរាងតារាស្រីនេះជាខ្លាំង ជាពិសេសគ្រាន់តែមកពីដើរលេងក្រៅប្រទេសភ្លាម នាងហ៊ានលេងខ្លួនប្លែកភ្នែកបែបនេះតែម្ដង៕

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា