ភ្នុំពេញ៖ រូបសម្រស់របស់តារាសម្ដែងស្រី ដែលល្បីដើរតួកម្សត់ កញ្ញា កែវ នីសា តែងតែទទួលបានការកោតសរសើរ មិនដាច់ពីមាត់ពីសំណាក់ទស្សនិកជន ជាហេតុធ្វើឲ្យអាជីពនាងដើរទៅមុខបានយ៉ាងរលូន ដោយគ្មានការព្រួយបារម្ភអ្វីឡើយ។

ដោយឡែកសព្វថ្ងៃនេះគេសង្កេតឃើញថា កែវ នីសា ហាក់ស្ងាត់មិនសូវចេញសម្ដែង ឬបង្ហាញមុខក្នុងកម្មវិធីនានាដូចមុននោះទេ ធ្វើឲ្យអ្នកគាំទ្រមានការនឹកនាងជាខ្លាំង។

អ្វីដែលប្លែកនឹងគួរឲ្យចាប់អារម្មណ៍នោះ ស្រាប់តែម្សិលមិញនេះ មានរូបថតមួយចំនួន បានលេចឃើញ លើបណ្ដាញសង្គម ស្ដែងឲ្យឃើញរូបសម្រស់ដ៏ស្រស់ស្អាតរបស់ នីសា​ នាពេលបច្ចុប្បន្ន អមនឹងស្នាមញញឹមស្រស់ គួរឲ្យចង់គយគន់តែម្ដង។

ជាក់ស្ដែង ការបង្ហាញមុខមាត់ថ្មីរបស់នាង ពិតជាមានភាពស្រស់ស្អាត ទាក់ទាញ ប្លែកខុសដាច់ពីកាលគ្រាមុន ជាពិសេសផ្នែកច្រមុះនាង ហាក់មានខ្ទង់ខ្ពស់ស្អាតជាងមុនទ្វេដង៕

ចង់ដឹង កែវ នីសា ស្អាតប្លែកយ៉ាងណាទស្សនារូបភាពខាងក្រោម៖

កែវ នីសា ពីមុន
កែវ នីសា ពីមុន
កែវ នីសា បច្ចុប្បន្ន
កែវ នីសា បច្ចុប្បន្ន
កែវ នីសា បច្ចុប្បន្ន
កែវ នីសា បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ នីសា