ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ សន្ទុះនៃការគាំទ្រស្មាតហ្វូន Huawei ចេះតែកើនឡើងមិនឈប់ឈរ ស្របពេលដែលក្រុមហ៊ុនឈានមុខមួយនេះ នៅតែបន្តចេញម៉ូដែលថ្មីៗច្រើនប្រភេទ ដើម្បីតម្រូវចិត្តអតិថិជនរបស់ខ្លួន។

ថ្ងៃនេះ យើងសូមនែនាំលោកអ្នកឲ្យស្គាល់ Huawei ម៉ូដែលថ្មីមួយទៀត ដែលនឹងធ្វើឲ្យអ្នកប្រើប្រាស់ពេញចិត្ត ពេញថ្លើមតែម្តង នោះគឺ Huawei Y6 Prime 2018។

Huawei Y6 Prime 2018

បទពិសោធន៍ពិសេស ៤ចំនុច ដែល Huawei Y6 Prime 2018 ផ្តល់ទៅកាន់អ្នកប្រើប្រាស់ ពិតជាពិសេសលើសការរំពឹងទុក ៖

Huawei Y6 Prime 2018

១. បទពិសោធន៍នៃការស្តាប់តន្ត្រីឮខ្លាំង ឮច្បាស់ ពិរោះរណ្តំ ពី Y6 Prime 2018

Huawei Y6 Prime 2018 ត្រូវបានផលិតឡើងដោយបានបំពាក់ជាមួយឧបករណ៍បំពងសម្លេងយ៉ាងប្រណីត ធ្វើឲ្យពេលវេលាកម្សាន្តជាមួយតន្ត្រីរបស់អ្នកកាន់តែមានន័យ ព្រោះតែភាពឮច្បាស់ ឮខ្លាំង ខុសពីស្មាតហ្វូនទូទៅ ហើយលោកអ្នកក៏អាចចែករំលែកភាពរីករាយនេះ ជាមួយមនុស្សជុំវិញខ្លួនរបស់អ្នកឲ្យបានស្គាល់ពីអានុភាពនៃកម្លាំងសម្លេងរបស់ Huawei Y6 Prime 2018 នេះផងដែរ។

Huawei Y6 Prime 2018
Huawei Y6 Prime 2018

២. បទពិសោធន៍ថតរូប Selfie នៅទីងងឹត តែទទួលបានរូបភាពភ្លឺស្អាត ជាមួយ Selfie Toning Flash របស់ Y6 Prime 2018

Huawei Y6 Prime 2018 បានភ្ជាប់មកជាមួយនូវ កាមេរ៉ាមុខទំហំ 8Mp ជាមួយលក្ខណៈពិសេសគឹ Selfie Toning Flash ដែលអាចជួយឲ្យសម្រស់នៅទីងងឹតរបស់លោកអ្នក ប្រែជាភ្លឺ ច្បាស់ ស្អាត លែងបារម្ភរឿងថតរូបនៅកន្លែងងងឹតដូចមុនទៀតហើយ។ ចំនែកឯកាមេរ៉ា 13Mp នៅខាងក្រោយ ក៏អាចឲ្យអ្នកថតរូបច្បាស់ៗ ស្អាតៗ ត្រជាក់ភ្នែក គ្រប់ពេល គ្រប់កាលៈទេសៈ គ្រប់ទីកន្លែងផងដែរ។

Huawei Y6 Prime 2018
Huawei Y6 Prime 2018

៣. បទពិសោធន៍នៃការដោះសោរ ងាយៗ និងរហ័សទាំង២របៀប ជាមួយ Y6 Prime 2018

ជំនួសឲ្យការដោះសោរតាមរយៈការប្រើម្រាមដៃអូស និងលេខសម្ងាត់ Huawei Y6 Prime 2018 អាចឲ្យអ្នកប្រើប្រាស់ដោះសោរតាមរយៈការស្កេនទម្រង់មុខ ដែលបានសម្គាល់លក្ខណៈពិសេសចំនួន ១០២៤ចំនុច ដែលលោកអ្នកគ្រាន់តែចុច Y6 Prime 2018 ឲ្យមានពន្លឺ ហើយលើកចំមុខរបស់អ្នក នោះវានឹងដោះសារបានភ្លាមៗតែម្តង។ បន្ថែមជាមួយ សេនស័រកម្រិត 4.0 លោកអ្នកក៏អាចដោះសោរដោយប្រើប្រយ៉ៅដៃក្នុងរយៈពេលខ្លីបំផុតផងដែរ។

Huawei Y6 Prime 2018

៤. បទពិសោធន៍ទស្សនាវីដេអូ Full View Display ភ្លឺច្បាស់កម្រិត HD+ ជាមួយ Y6 Prime 2018

ជាមួយអេក្រង់ទំហំ 5.7 អ៊ីង Huawei Y6 Prime 2018 អាចឲ្យលោកអ្នកទស្សនាវីដេអូច្បាស់ៗ ត្រជាក់ភ្នែក និងកាន់តែស្រស់ស្រាយ ព្រោះតែកម្រិតភាពច្បាស់កម្រិត HD+ (1440*720) ជាមួយរូបភាពផុសកម្រិត 2.5D ស្ទើរតែដល់កម្រិត 3D ដ៏ពិសេស របស់ Y6 Prime 2018 នេះ។

Huawei Y6 Prime 2018

បន្ថែមពីលើចំនុចពិសេសទាំង៤ខាងលើនេះ Huawei Y6 Prime 2018 ក៏ជាស្មាតហ្វូនដែលមានទម្ងន់ស្រាលល្មមត្រឹម 150ក្រាម អាចប្រើបានស៊ីម ២ ភ្ជាប់ជាមួយអង្គចងចាំ 16GB និងអាចបន្ថែមបានដល់ទៅ 256G ទៀតផងដែរ។ ស្មាតហ្វូនដើរដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 នេះ ក៏មានភ្ជាប់មកជាមួយថាមពលថ្ម 3000mAh ដែលអាចកំដរអ្នកបានស្ទើរតែពេញមួយថ្ងៃតែម្តង។

Huawei Y6 Prime 2018
Huawei Y6 Prime 2018

Huawei Y6 Prime 2018 មាន៣ពណ៌ ខ្មៅ ខៀវ មាស ជាមួយតម្លៃប្រហាក់ប្រហែល ១៤៩ ទៅ ១៥៩ ដុល្លារអាមេរិកដែលនឹងមកដល់ទីផ្សារកម្ពុជានៅពាក់កណ្តាលខែមិថុនានេះហើយ៕

ចង់ដឹងលក្ខណៈពិសេសរបស់ Huawei Y6 Prime 2018 ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅកម្ពុជានាពេលខាងមុខនេះ ឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]