(ភ្នំពេញ)៖ អាចនិយាយបានថា លោក ហេង ឡុង តាំងពីឈានជើងចូលវិស័យសិល្បៈ មកមានការទទួលស្គាល់យ៉ាងខ្លាំងពីមហាជន ជាពិសេសពី តារាៗតែម្តង។ ទន្ទឹមនឹងតួនាទី ជាប្រធានសមាគមនៃក្រុមសិល្បៈ លោក ក៏បាន បំពេញជាតួនាទីយ៉ាង ល្អក្នុងការដឹកនាំ ការចុះជូយមិត្តសិល្បៈផ្សេងៗ ដែលមានទុក្ខលំបាក ។

យ៉ាងណាវិញ ក្រៅពីការងារទាំងនោះ ថ្មីៗនេះដែរ លោក ហេង ឡុង បានធ្វើរឿងមួយដ៏ភ្ញាក់ផ្អើល ក្រោយឃើញអ្នកនាង ចនច័ន្ទ លក្ខិណា បានថតរូបជាមួយអតីតស្វាមីរបស់នាងគឺ លោក យុត្ថារ៉ា ឆានី ដែរ បានបែកបាក់គ្នាជាយូរណាស់ហើយ។

ក្នុងនោះផងដែរលោក បានបង្ហោះនៅលើគណនី ហ្វេសប៊ុក របស់លោកថា « ពួកគាត់ជាIdolខ្ញុំតាំងពីខ្ញុំនៅឃ្វៀលគោម្ល៉េះតែឥឡូវគាត់Idolខ្ញុំវិញម្តង »។

យ៉ាងណាមិញ​ គេមិនដឹងថា រូបលោកសរសេរបែបនេះ បង្កប់ន័យយ៉ាងណា នោះទេ  តែ នៅតែមានហ្វេនជាច្រើន បាននិយាយថា «ទោះបីជាយ៉ាងណា ក៏ពួកយើង នៅតែស្រលាញ់គាំទ្រពួកបងៗដែរ »៕

ហេង ឡុង
ហេង ឡុង នឹង ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា និង យុត្ថារ៉ា ឆានី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]