ភ្នំពេញ៖ ប្រិយមិត្តអ្នកតាមដានវិស័យសិល្បៈរមែងបានជ្រាបហើយថា តារាសម្ដែងស្រីល្បីខាងស៊ិចស៊ីកញ្ញា ដេននី ក្វាន់ ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈផ្អាកមិនឲ្យតារាស្រីរូបនេះចេញសម្ដែងរយៈពេលពេញ១ឆ្នាំ។

តួយ៉ាងថ្មីៗនេះដែរ ខាងក្រសួងក៏បានប្រកាសលើកលែងទោសជូននាងជាផ្លូវការ ដោយឲ្យក្រមុំរូបស្រស់នេះចេញសម្ដែងជាធម្មតា ទៅតាមលទ្ធភាព មិនថាថតរឿង ថតស្ពត ឬចេញសម្ដែងក្នុងកម្មវិធីនានាតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីទទួលការផាកពិន័យមួួយនេះ។

ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលនោះ យប់មិញនេះស្រាប់តែកញ្ញា ដេននី ក្វាន់ បានបង្ហោះជាសារយ៉ាងវែងអន្លាយលើបណ្ដាញសង្គម ដោយរៀបរាប់ពីអារម្មណ៍ពិត ក្នុងរយៈពេលដែលខ្លួន ត្រូវបានក្រសួងហាមឃាត់មិនឲ្យប្រឡូកសិល្បៈថា៖

សាររបស់ ដេននី ក្វាន់

គួររម្លឹកដែរថា អំឡុងពេលដែលកញ្ញា ត្រូវបានក្រសួងផ្អាកមិនឲ្យចេញសម្ដែង តារាស្រីរូបនេះ បែរជាយកពេលដែលខ្លួនមាន ទៅធ្វើការងារមនុស្សធម៌ជាច្រើនរាប់មិនអស់ ហើយនេះក៏ជាហេតុដែលធ្វើឲ្យមហាជន ពេញចិត្តនិងគាំទ្រនាងជាខ្លាំង បើទោះកន្លងមកនាងធ្លាប់ជាតារាស៊ិចស៊ីក៏ដោយ៕

សាររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់