ភ្នំពេញ៖ ចាប់តាំងពី តារាចម្រៀងទម្រង់មុខដូចកូរ៉េលោក នីកូ ឈប់ធ្វើជាតារាឯករាជ្យ មកជ្រកក្រោមទ្រនំផលិតកម្មរស្មីហង្សមាសមក គេសង្កេតឃើញថាប្រជាប្រិយភាពរបស់លោក ហាក់កើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់ខ្លាំងមែនទែន។

យ៉ាងណាមិញ ប្រិយមិត្តមួយចំនួនដែលជាអ្នកគាំទ្រម្ចាស់បទ «ថ្ងៃបែកគ្នា» រូបនេះ ច្បាស់ជាជ្រាបហើយថា គ្រប់ពេលដែលលោកឡើងឆាកម្តងៗ នីកូ តែងតែមានស្ទីលនៃការតុបតែងខ្លួនប្លែកៗមិនធម្មតានោះទេ។

ជាក់ស្តែង កាលពីថ្មីៗនេះ លោក នីកូ កាន់តែធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ភ្ញាក់ផ្អើលមួយកម្រិតទៀតហើយ បន្ទាប់ពីឃើញលោកបង្ហាញខ្លួនជាមួយស្ទីលនៃការតុបតែងខ្លួនមួយបែបទៀត ដោយរូបលោកបានពាក់ស្បែកជើងជ័រពណ៌ក្រហម ដែលវាពិតជាប្លែកភ្នែកខ្លាំងមែនទែន។ ម្យ៉ាងវិញទៀត សម្រាប់ស្បែកជើងមួយគូរនេះ មានមហាជនមួយចំនួនបានលាន់មាត់ថា វាពិតស្រដៀងនឹងស្បែកជើងសម្រាប់ធ្វើស្រែចម្ការថែមទៀតផង គ្រាន់តែខុសពណ៌គ្នាតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី នីកូ តែងតែមានស្ទីលនៃការតុបតែងខ្លួនប្លែកៗជានិច្ច ដើម្បីតម្រូវចិត្តអ្នកគាំទ្ររបស់ខ្លួន។ ម្យ៉ាងវិញទៀត ចំពោះស្ទីលនៃការតុបតែងខ្លូនទាំងនេះ លោកមិនដែលញញើតនឹងពាក្យរិះគន់នោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

នីកូ
នីកូ
នីកូ
ស្បែកជើងដែល នីកូ ពាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ