ភ្នំពេញ៖ ជើងខ្លាំងលើបណ្តាញសង្គម២រូប គឺចាងហ្វាងកាសែត លោក សាន្ត ប៊ុនធឿន ល្បីខាងLive វីដេអូទៅលើព័ត៌មានក្តៅៗ និងតារាចម្រៀងប្រុស នាមតារាកំពូលទើស លោក ម៉ៃ សុគន្ធ បានប៉ះគ្នានៅលើឆាកជាលើកដំបូងក្នុងកម្មវិធី «ពេញចិត្តឬអត់?» ដែលធ្វើឲ្យអ្នកទស្សនាគ្រប់គ្នា សើចចុកពោះតែម្តង។

សាន្ត ប៊ុនធឿន និងម៉ៃ សុគន្ធ

ដូចដែលប្រិយមិត្តបានជ្រាបមកហើយ ទាក់ទងទៅនឹងកម្មវិធីបែបកម្សាន្តសប្បាយ«ពេញចិត្តឬអត់?» ដែលមាន តាប៊ុយ កញ្ញា រ៉ូលីន កញ្ញា កុសុម៉ា និងអ្នកនាង កាតុ ធ្វើជាពិធីករដែលញុំាងឲ្យកម្មវិធីកាន់តែមានភាពកម្សាន្ត ព្រមទាំងបានអញ្ជើញវត្តមានតារាកិត្តិយស ចូលរួមលេងកម្សាន្តនៅក្នុងកម្មវិធីជារៀងរាល់សប្តាហ៍ផងដែរ។

ដោយឡែក សម្រាប់សប្តាហ៍នេះ គេសង្កេតឃើញថា តារាកិត្តិយសសុទ្ធសឹងតែកំពុងទទួលបានការចាប់អារម្មណ៍ច្រើន នៅលើបណ្តាញសង្គម ដូចជា លោក ម៉ាដូណា លោក ម៉ៃ សុគន្ធ និងលោក សាន្ត ប៊ុនធឿន។ យ៉ាងណាមិញ តាមរយៈវីដេអូនេះ បានឲ្យឃើញថា លោកកិត្តិយស២ដូងគឺ លោក ម៉ៃ សុគន្ធ និងលោក សាន្ត ប៊ុនធឿន ត្រូវបានពិធីការិនី ក៏ដូចជាពិធីករ លោកម៉ាដូណា បាញ់ពេញកណ្តាលឆាក ដែលធ្វើឲ្យអ្នកទស្សនាសើចចុកពោះតែម្តង៕

ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

សាន្ត ប៊ុនធឿន
ម៉ៃ សុគន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ