ភ្នំពេញ៖ កាលពីយប់មិញ តារាស្រីសាច់ចាំ អ្នកនាង លី ម៉ារីម៉ា បានរៀបចំ ពិធីខួបកំណើតរបស់ខ្លួន យ៉ាងអធិកអធម នៅក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅរាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីនេះដែរ គេសង្កេតឃើញថា ម្ចាស់កម្មវិធី បានតែងខ្លួនយ៉ាងស្រស់ស្អាត ចែងចាំង ជាមួយនឹងឈុតរ៉ូបពណ៌ស អមនឹងសាច់ស ដូចបណ្តូលចេកទៀតនោះ កាន់តែធ្វើឲ្យ អ្នកនាង មានភាពទាក់ទាញខ្លាំង ជាងអ្នកណាទាំងអស់។

ជាក់ស្តែង អ្នកនាង លី ម៉ារីម៉ា ក៏បានប្រមូលអស់តារាល្បីៗ មិនថា តារាចម្រៀង តារាសម្តែង ចំណូលថ្មី ចំណូលចាស់ទាំងអស់ ដើម្បីមកចូលរួមកម្មវិធីរបស់អ្នកនាង។ ជាពិសេស ក៏មានវត្តមាន កំពូលតារាចម្រៀង សុគន្ធ និសា ដែលជារឿយៗ នាងមិនសូវ ទៅចូលរួមកម្មវិធីតារាៗប៉ុន្មានទេ ទាល់តែ តារានោះ ស្និទ្ធនឹងនាង ខ្លាំងបំផុត។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ អ្នកនាង លី ម៉ារីម៉ា តែងតែធ្វើពិធីខួបកំណើតធំដុំជានិច្ច ដោយមិនដែលខ្វល់នឹងការរិះគន់ ពីសំណាក់មនុស្សមួយចំនួននោះឡើយ ដែលគិតថា អ្នកនាងចាស់ហើយ នៅតែធ្វើខួបកំណើតរហូត៕

តោះមើលទិដ្ឋភាពខួបកំណើតរបស់ លី ម៉ារីម៉ា ទាំងអស់គ្នា៖

ខួបកំណើត លី ម៉ារីម៉ា
ខួបកំណើត លី ម៉ារីម៉ា
ខួបកំណើត លី ម៉ារីម៉ា
ខួបកំណើត លី ម៉ារីម៉ា
ខួបកំណើត លី ម៉ារីម៉ា
ខួបកំណើត លី ម៉ារីម៉ា
ខួបកំណើត លី ម៉ារីម៉ា
ខួបកំណើត លី ម៉ារីម៉ា
ខួបកំណើត លី ម៉ារីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ម៉ារីណា