រឿង «បុព្វេសន្និវាស» គឺជារឿងភាគថៃដែលបានធ្វើអោយកក្រើកក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងទៀតនៅដើមឆ្នាំ២០១៨នេះ។ ស្របពេលដែលរឿង «បុព្វេសន្និវាស» ទទួលបានជោគជ័យខ្លាំង ផលិតករក៏បានរៀបរាប់ពីផលពិបាកក្នុងការផលិតរឿងនេះដូចគ្នា ដោយលោកបានលើកឡើងថា ដោយសារតែរឿងនេះគឺជារឿងផលិតលើកដំបូង និងមិនមែនជារឿង ដែលថតឡើងវិញទេ ដូច្នេះក្រុមកាងារក៏ជួបនូវបញ្ហាលំបាកច្រើន ចំណាយពេលវេលាក្នុងការថតក៏យូរ និងកាត់តរហូតដល់ទៅជិត២ឆ្នាំទើបអាចចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍។

រឿង «បុព្វេសន្និវាស»

មួយវិញទៀត ដោយសារតែរឿងមួយនេះតម្រូវ អោយមានសម័យកាលពីរផ្សេងគ្នាមានបូរាណ និងសម័យទើបធ្វើអោយលោក ត្រូវការចំណាយពេលប្រមូលព័ត៌មាន និងទិន្នន័យច្រើន ហើយក៏មានការសម្រួល ពីសំណាក់សាស្ត្រាចារ្យ និងអ្នកជំនាញក្នុងការជ្រើសរើសទីតាំងសម្រាប់ថត និងទីតាំងដែលពាក់ព័ន្ធ។

ដោយឡែកសម្រាប់ការរៀបចំកន្លែងថតក៏មានការពិបាកព្រោះត្រូវធ្វើអោយដូចពិតប្រាកដ មានដូចជាផ្ទះ ផ្សារ វាំង និងទីសាធារណៈជាដើម។ ចំណែកសម្ភារៈក៏ត្រូវការច្រើន​ ទាំងសម្ភារៈតុបតែងខ្លួន ភេសជ្ជៈ និងម្ហូបអាហារគ្រប់យ៉ាងដែលស្ថិតក្នុងសម័យបូរាណ។ ​

ប៉ុន្តែទោះបីជាជួបនូវការលំបាកច្រើនយ៉ាងណា លោកនៅតែបញ្ចប់រឿងមួយនេះយ៉ាងល្អនិងជោគជ័យបំផុត រហូតទទួលបានចំណាត់ថ្នាក់ខ្ពស់មួយ គួរអោយកត់សម្គាល់។

រឿង «បុព្វេសន្និវាស» នឹងត្រូវចាក់បញ្ចាំងចាប់ពីដើមខែមិថុនានេះ តទៅនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

ទស្សនាឈុតខ្លីខាងក្រោមនេះ៖

រឿង «បុព្វេសន្និវាស»
រឿង «បុព្វេសន្និវាស»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]