ភ្នំពេញ៖ បន្ទាប់ពីលោក សាន ផានិត និងពូឃ្លាំង ដែលជាតារាចម្រៀងបាត់មុខពីវិស័យសិល្បៈជាងមួយទសវត្សរួចមក ពួកគេបានចេញចម្រៀងរួមគ្នាជាលើកដំបូង តែមិនទាន់ទាំងបានចេញ MV  ផងនោះ ទីផ្សាររបស់ពួកគេស្រាប់តែឡើងកប់ខ្លាំងតែម្តង។

តាមរយៈលោក សាន ផានិត ផ្ទាល់ បានប្រាប់មកកាន់ Khmerload ថា៖

«តាមពិតទៅ បន្ទាប់ពីចេញចម្រៀងមួយបទជាមួយពូឃ្លាំងរួចមក មានគេទាក់ទងឲ្យធ្វើការងាររួមគ្នាច្រើន ទាំងខាងទូរទស្សន៍ ការប្រគំតន្ត្រី និងតាមផាប់ផ្សេងៗទៀតជាដើម។ ប៉ុន្តែ ដោយសារតែពូឃ្លាំងគាត់មមាញឹក ទៅលើមុខរបររកស៊ីរបស់លោកនៅខេត្តព្រះសីហនុ ណាមួយពួកយើងទើបតែមានចម្រៀងមួយបទជាមួយគ្នា និងមិនទាន់ចេញ MV ផង ទើបយើងមិនសូវបានជួបគ្នា និងធ្វើការរួមគ្នាប៉ុន្មានទេ។»
ជួប សាន ផានិត & ពូឃ្លាំង នៅ Urban ថ្ងៃទី២៦នេះ

ទោះជាយ៉ាងណា នៅថ្ងៃទី ២៦ ឧសភា ខាងមុខនេះ លោក សាន ផានិត និងពូឃ្លាំង នឹងចាប់ដៃគូច្រៀង ក៏ដូចជាសម្តែងលើកដំបូងនៅ Urban Beer House ទាំងពីរទីតាំងតែម្តង។

បើតាមការឲ្យដឹងពីតារាចម្រៀងចាស់វស្សារូបនេះបានបញ្ជាក់ថា៖

«នៅថ្ងៃទី ២៦ ឧសភានេះ ខ្ញុំផ្ទាល់ និងពូឃ្លាំងនឹងបង្ហាញមុខនៅ Urban Beer House ទាំងពីរទីតាំងតែម្តង។ ការសម្រេចចិត្តចាប់ដៃគ្នាលើកនេះ គឺដោយសារពូឃ្លាំងត្រូវធ្វើដំណើរកម្សាន្តចុងសប្តាហ៍នៅភ្នំពេញស្រាប់ ហើយជាពិសេសនោះគឺ ដោយសារតែ Urban ជាកន្លែងកម្សាន្តដែលទំនើប និងមានយុវវ័យចូលរួមច្រើន។ ម្យ៉ាងទៀត អ្នកមកកម្សាន្តនៅ Urban មានលក្ខណៈពិសេសម្យ៉ាងត្រង់ថា ចូលចិត្តច្រៀងលេងតាមតារាចម្រៀង ដែលវាហាក់ដូចជាការប្រគំតន្ត្រីធំៗយ៉ាងអ៊ីចឹង ដូច្នេះខ្ញុំ និងពូឃ្លាំងក៏ចង់ចូលរួមបង្កើតបរិយាកាសរីករាយនោះជាមួយគ្នាផងដែរ។»
ជួប សាន ផានិត & ពូឃ្លាំង នៅ Urban ថ្ងៃទី២៦នេះ

គួរបញ្ជាក់ថា កន្លងមក ពូឃ្លាំង គឺជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំង ដោយសារបទចម្រៀងបែបសប្បាយៗ និងភាពកំប្លុកកំប្លែងរបស់លោក រួមទាំងអត្តចរិតរស់រាយរាក់ទាក់ចំពោះទស្សនិកជន។  មិនខុសពីគ្នាដែរ លោក សាន ផានិត តារាចម្រៀងលេងម៉ូតសក់ពេញនិយម ក៏តែងតែធ្វើឲ្យអ្នកគាំទ្រពេញចិត្ត ទាំងបទមនោសញ្ចេតនា និងបទញាក់ ព្រោះទឹកដមសម្លេង និងកាយវិការរបស់លោកតែម្តង។ ដូច្នេះវត្តមានរបស់អ្នកទាំងពីរ តែងតែធ្វើឲ្យអ្នកទស្សនាសប្បាយកប់តែម្តង។ 

នៅចុងសប្តាហ៍ថ្ងៃទី ២៦ ខែឧសភា នេះ កុំភ្លេចទៅកម្សាន្តនៅ Urban Beer House ទាំងពីរទីតាំង ទាំង Urban Beer House BKK ផ្លូវ ២៨៨ និង Urban Beer House ផ្លូវ៣១០ ទាំងអស់គ្នា ដើម្បីរីករាយជាមួយវត្តមានរបស់ លោក សាន ផានិត និងពូឃ្លាំង។

ទំនាក់ទំនងកក់តុមុនតាមរយៈលេខទូរសព្ទ៖

Urban Beer House BKK ៖ 070 440 888

Urban Beer House 310 ៖ 081 501 888 ៕  

ជួប សាន ផានិត & ពូឃ្លាំង នៅ Urban ថ្ងៃទី២៦នេះ
ជួប សាន ផានិត & ពូឃ្លាំង នៅ Urban ថ្ងៃទី២៦នេះ
ជួប សាន ផានិត & ពូឃ្លាំង នៅ Urban ថ្ងៃទី២៦នេះ
ជួប សាន ផានិត & ពូឃ្លាំង នៅ Urban ថ្ងៃទី២៦នេះ
ជួប សាន ផានិត & ពូឃ្លាំង នៅ Urban ថ្ងៃទី២៦នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពូ ឃ្លាំង