កំពត៖ កាលពីម្សិលមិញនេះ នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់គូដណ្តឹង ពិធីករ ដែលបានប្រែខ្លួនជាតារាសម្តែង នាយព្រែក បានបង្ហោះរូបភាពរូបភាពផ្អែមល្ហែមនឹងគ្នា នៅលើទឹកដីខេត្តកំពត យ៉ាងគួរឲ្យច្រណែន។

យ៉ាងណាមិញ លោកមិនត្រឹមតែទៅដើរលេងកម្សាន្តជាមួយនឹងគូដណ្តឹងនោះទេ គឺលោកបានទៅថតរឿងថ្មី«រាជបុត្រកង្កែប» នៅកំពត ជាមួយនឹង យាយយ៉យ ដែលជាម្តាយផងដែរ។

ស្របពេលពេលបង្ហើយការងាររួច នាយព្រែក និងគូដណ្តឹងបានថតរូប បង្ហាញភាពស្និទ្ធស្នាល ផ្អែមល្ហែមនឹងគ្នា គួរឲ្យច្រណែន មើលហើយសឹងតែលើសជាតិស្ករទៅហើយ ខណៈពេលដែលតារារូបនេះ ទទួលបានអនាគតភរិយាយ៉ាងស្រស់ស្អាតបែបនេះ។

មិនត្រឹមតែមានការសរសើរជាមួយនឹងសម្រស់គូដណ្តឹងរបស់តារារូបនេះ និងភាពផ្អែមល្ហែមដែលពួកគេមានចំពោះគ្នានោះទេ ក៏មានអ្នកគាំទ្រជាច្រើនពិតជាចង់ឲ្យពួកគេរៀបការនឹងគ្នាឆាប់ៗទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយព្រែក និងគូដណ្តឹង
នាយព្រែក និងគូដណ្តឹង
នាយព្រែក និងគូដណ្តឹង
នាយព្រែក និងគូដណ្តឹង
នាយព្រែក និងគូដណ្តឹង
នាយព្រែក និងគូដណ្តឹង
នាយព្រែក និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក