ភ្នំពេញ៖ ជាការពិតណាស់មួយរយៈចុងក្រោយនេះ តារាសម្ដែងសាច់សខ្ចីកញ្ញា តេង លក្ខិណា ហាក់ដូចជាស្ងាត់បាត់មុខពីសិល្បៈមិនបានចេញសម្ដែងតាមកម្មវិធីដូចមុន ធ្វើឲ្យទស្សនិកជន មានការនឹកនាងជាខ្លាំង។

ជាក់ស្ដែងបើទោះជាមានរឿងដូច្នេះមែន ក៏ជីវិតប្រចាំថ្ងៃរបស់កញ្ញារូបស្រស់នេះ តែងត្រូវបានមហាជនតាមដានដដែល។

ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាមាននឹកស្មានមិនដល់នោះ ថ្មីៗនេះស្រាប់តែស្ងាត់ៗ កញ្ញា បានបង្ហោះរូបភាពកាន់ដៃជាមួយបុរសម្នាក់យ៉ាងផ្អែមល្ហែម ដោយរៀបរាប់ថា៖

« បើសិនជាដៃយើងទាំង២ ចាប់ដៃគ្នាណែនគ្រប់គ្រាន់ហើយ យ៉ាងណាដៃទី៣ ក៏ចូលមកមិនបាន»

នេះជាលើកទី១ហើយដែលប្រិយមិត្ត អ្នកគាំទ្របានឃើញអតីតពិធីការិនីរូបនេះបង្ហើបសារស្នេហា បង្ហាញពីទំំំនាក់ទំនងខ្លួនបែបនេះលើបណ្ដាញសង្គម ព្រោះកន្លងមកនាងមិនធ្លាប់ផុសរឿងផ្ទាល់ខ្លួនដូច្នេះពីមុននោះទេ៕

តេង លក្ខិណា
តេង លក្ខិណា
តេង លក្ខិណា
តេង លក្ខិណា
តេង លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តេង លក្ខិណា