ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី ១១ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ ផ្សាររាត្រី Palm Container នាក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បី និងមានវ័យក្មេងដែលប្រកបដោយមហិច្ឆិតា អាចនិយាយបានថាគាត់តែងតែទទួលបានពិន្ទុលើសពី ១០១% នូវអ្វីដែលគាត់បានធ្វើ រាល់យុទ្ធនាការសុទ្ធតែសកម្ម និងលើកទឹកចិត្តឲ្យយុវវ័យសម្រេចនូវក្តីសុបិន និងជឿជាក់លើខ្លួនឯង (Fierce Exceptional) គឺលោក នីកូ ។

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួមផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅផ្សាររាត្រី Palm Container នាក្រុងសៀមរាប ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ចូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញផងដែរ។

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសាទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Mango Mango Dine & Chill នៅថ្ងៃ ពុធ ទី ១៦ ខែឧសភា ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេង ដែលរះពីក្រោយស្រមោលលោកឪពុករបស់ខ្លួន ដែលជាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ពួកគេចាប់ផ្តើមបង្កើតកេរ្តិ៍ឈ្មោះជាមួយនឹងទេពកោសល្យ ផ្ទាល់ខ្លួន និងបុគ្គលិកលក្ខណៈបែបទាក់ទាញ (Prince Exceptional) គឺលោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ។

លោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/ ៕

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ!!! 

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ
កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ
កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ
កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ