ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មីលោក ចាប សក្កណា គឺជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ ដែលត្រូវជម្រុះធ្លាក់នៅវគ្គ Semi-Final។ ទោះជាយ៉ាងណាក្តី បើទោះជាលោកមិនបានទទួលជ័យលាភីក៏ពិតមែន ក៏ប៉ុន្តែប្រជាប្រិយភាពរបស់លោក ហាក់មិនចាញ់អតីតបេក្ខភាពដទៃប៉ុន្មាននោះទេ។

យ៉ាងណាមិញ ដោយហេតុតែ សក្កណា មានការទទួលការគាំទ្រច្រើនពីសំណាក់មហាជន អ្នកគាំទ្រតែងសង្កេតឃើញថា កម្លោះសម្បុរស្រអែមរូបនេះ តែងតែត្រូវបានកម្មវិធីតន្ត្រីជាច្រើន អញ្ជើញរូបលោកឲ្យទៅសម្តែងផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ សក្កណា ត្រូវបានអញ្ជើញឲ្យទៅច្រៀងនៅឯកម្មវិធីទូរទស្សន៍ប៉ុន្តែការឡើងឆាកសម្តែងម្តងនេះ សក្កណា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះថាគ្រាន់តែលោកបង្ហើបសម្លេងក្បាលដំបូងភ្លាម បានធ្វើឲ្យគ្រប់គ្នាស្មានថា គឺជាសម្លេងរបស់ ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី១លោក នី រតនា ទៅវិញ។

ម៉្យាងវិញទៀត សូម្បីតែការតុបតែងខ្លួន របស់តារាចំណូលថ្មីរូបនេះ ក៏ស្ទើរតែស្រដៀងទាំងស្រុង ជាមួយការតុបតែងខ្លួនរបស់លោក នី រតនា ដូចគ្នា។ ទោះជាយ៉ាងណាក្តី ក៏មានមហាជនមួយចំនួនទៀត បានធ្លោយសម្តីថា មិនត្រឹមតែសម្លេង និងការតុបតែងខ្លួនដូចលោក នី រតនា ប៉ុណ្ណោះទេ សូម្បីតែមុខរបស់លោក ក៏ស្រដៀងគ្នាដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

នី រតនា
ចាប សក្កណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា