ភ្នំពេញ៖ ពិធីករពូកែវោហារស័ព្ទលោក រ៉ាស៊ី បច្ចុប្បន្នកំពុងតែមានយីអ៊ុនឡើងខ្ពស់ ឬនិយាយឲ្យស្រួលស្តាប់ទៅ គឺកំពុងតែមានទីផ្សារខ្លាំងនៅក្នុងវិស័យសិល្បៈ ទាំងជាពិធីករផង ហើយបច្ចុប្បន្ននេះលោកក៏ជាតារាសម្តែងមួយរូបផងដែរ។

ជាការពិតណាស់ ចាប់តាំងពីលោកបានចុះកុងត្រាចូលបម្រើការងារនៅក្នុងផលិតកម្ម រស្មីហង្សមាសមក គេសង្កេតឃើញថា ទាំងកេរ្តិ៍ឈ្មោះនិងការងារសិល្បៈរបស់លោក ក៏កាន់តែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះទៅទៀត បច្ចុប្បន្ននេះ លោក រ៉ាស៊ី ក៏បានវិវឌ្ឍខ្លួនថែមអាជីពថ្មីមួយទៀត គឺជាតារាសម្តែងប្រុស និងបានដើរតួសម្តែងនៅក្នុងខ្សែភាពយន្តថ្មីរបស់ ស្ថានីយ៍ទូរទស្សន៍ ហង្សមាសថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះលោក រ៉ាស៊ី ក៏បានចេញសម្តែងជាតួឯកប្រុស នៅក្នុង MV បទចម្រៀងថ្មីបែបស្នេហារ៉ូមែនទិក ជាមួយនឹងកំពូលតារាចម្រៀងស្រី កញ្ញ ឱក សុគន្ធកញ្ញា រួមទាំង MV សម្តែងជាច្រើនបន្តបន្ទាប់ទៀតផងដែរ៕

ពិធីករ រ៉ាស៊ី
រ៉ាស៊ី និងឱក សុគន្ធកញ្ញា សម្តែង MVថ្មិជាមួយគ្នា
រ៉ាស៊ី និងឱក សុគន្ធកញ្ញា សម្តែង MVថ្មិជាមួយគ្នា
រ៉ាស៊ី និងឱក សុគន្ធកញ្ញា សម្តែង MVថ្មិជាមួយគ្នា
រ៉ាស៊ី និងឱក សុគន្ធកញ្ញា សម្តែង MVថ្មិជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាស៊ី