ភ្នំពេញ៖ សុភមង្គលនៃគ្រួសារតារាចម្រៀងសម្លេងផ្អែមលោក កែវ វាសនា កំពុងមានក្ដីសុខគួរឲ្យច្រណែន បន្ទាប់ពីរូបលោកនិងភរិយាទទួលបានសមាជិកថ្មី កូនស្រីដ៏ស្រស់ស្អាតម្នាក់ទៀត។

តួយ៉ាងបើគិតមកដល់បច្ចុប្បន្ន នាងតូចនេះ មានអាយុត្រឹមតែ១៩ថ្ងៃប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ទើបបាន១០ថ្ងៃជាងសោះកូនស្រី កែវ វាសនា បែរជាឡើងគីឡូខ្លាំងគួរឲ្យក្នាញ់តែម្ដង។

រហូតដល់ថ្នាក់សូម្បីតែប៉ាប៉ាសង្ហា របស់គេលាន់មាត់ពោលថា៖ « កូនក្រមុំខ្ញុំបាន១៩ថ្ងៃហើយ អឹមសាហាវណាស់ប្រញាប់ធំអោយទាន់អាបង» ។

គួររម្លឹកដែរថា លោក កែវ វាសនា និងភរិយាជាទីស្រលាញ់ បានចាប់ដៃគ្នាដើរលើវិថីគូអស់រយៈពេល២ឆ្នាំមកហើយ ។ ជាក់ស្ដែងសព្វថ្ងៃលោក ក៏ទទួលបានកូនដល់​ទៅ២នាក់ ដែលជាចំណងដៃដ៏មានតម្លៃក្រោយពេលរៀបការ៕

ចង់ដឹងនាងតូចនេះ គួរឲ្យស្រលាញ់ខ្លាំងប៉ុណ្ណា ទស្សនារូបភាពខាងក្រោម៖

កែវ វាសនា
កូនស្រី កែវ វាសនា
កូនស្រី កែវ វាសនា
កូនស្រី កែវ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា