ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងនិងជាពិធីការិនីកញ្ញា បេប៊ី បានធ្វើឲ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញនាងនិងម្តាយនាំគ្នា ទៅទិញគ្រឿងពេជ្រទាំងឈុតៗតែម្តង។

យ៉ាងណាមិញ ទាំងនេះដោយផ្អែកលើ Story ក្នុងគណនីអ៊ីនស្តារក្រាមរបស់កញ្ញា ប៊េប៊ី បានបង្ហោះរូប២សន្លឹកផងដែរ។ ក្នុងនោះ បើគិតពីតម្លៃនៃគ្រឿងអលង្ការទាំងនោះ ពិតជាមិនអន់នោះទេ ព្រោះថាគ្រឿងទាំងនោះ មានដាំពេជ្រជាច្រើនគ្រាប់ផងដែរ។

ទោះជាយ៉ាងណាក្តី ផ្អែកលើរូបភាពទាំងនេះ គេមិនទាន់អាចសន្និដ្ឋានថា បេប៊ី មកទិញគ្រឿងពេជ្រទាំងឈុតនេះ សម្រាប់ខ្លួនឯង ឬសម្រាប់ម្តាយនោះទេ។ ព័ត៌មានបន្ថែម យើងនឹងលម្អិតនៅពេលក្រោយទៀត៕

បេប៊ី
ម្តាយរបស់បេប៊ី
គ្រឿងពេជ្រដែល បេប៊ី ទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]